-
បណ្ដាស្ដេចទី២ ១៧:២២, ២៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ ដូច្នេះ ជនជាតិអ៊ីស្រាអែលតែងតែប្រព្រឹត្តអំពើខុសឆ្គងតាមគន្លងរបស់យេរ៉ូបោម+ ហើយក៏មិនបានបែរចេញពីអំពើខុសឆ្គងទាំងនោះឡើយ។ ២៣ ហេតុនេះ ព្រះយេហូវ៉ាបានបណ្ដេញជនជាតិអ៊ីស្រាអែលចេញពីមុខលោក ដូចដែលលោកបានមានប្រសាសន៍តាមរយៈពួកអ្នកប្រកាសទំនាយជាអ្នកបម្រើលោក។+ ម្ល៉ោះហើយ ជនជាតិអ៊ីស្រាអែលបានត្រូវនិរទេសទៅទឹកដីអាស៊ីរី+ ហើយពួកគេរស់នៅទីនោះរហូតដល់សព្វថ្ងៃ។
-