បទទំនួញ
៥ ឱព្រះយេហូវ៉ា សូមលោកនឹកចាំអំពីអ្វីដែលបានកើតឡើងមកលើយើង។
សូមលោកមើលសេចក្ដីអាម៉ាស់របស់យើង។+
២ មត៌ករបស់យើងបានធ្លាក់ទៅក្នុងដៃរបស់អ្នកដទៃ ហើយផ្ទះរបស់យើងក៏ធ្លាក់ទៅក្នុងដៃជនបរទេសដែរ។+
៣ យើងបានក្លាយជាកូនកំព្រាឪពុក ហើយម្ដាយរបស់យើងបានក្លាយជាស្ត្រីមេម៉ាយ។+
៤ យើងត្រូវទិញទឹករបស់យើងមកផឹក+ និងត្រូវទិញអុសរបស់យើងមកប្រើ។
៥ ពួកសត្រូវដេញតាមយើងយ៉ាងប្រកិត
យើងហត់នឿយខ្លាំងណាស់ តែយើងមិនអាចឈប់សម្រាកបានទេ។+
៦ យើងពឹងផ្អែកលើពួកអេហ្ស៊ីប+និងពួកអាស៊ីរី+ដើម្បីបានអាហារបរិភោគគ្រប់គ្រាន់។
៧ បុព្វបុរសរបស់យើងដែលបានធ្វើអំពើខុសឆ្គង ពួកគេស្លាប់អស់ហើយតែយើងត្រូវទទួលទោសជំនួសពួកគេវិញ។
៨ ឥឡូវ ពួកអ្នកបម្រើគ្រប់គ្រងលើយើង។ គ្មានអ្នកណាសង្គ្រោះយើងចេញពីកណ្ដាប់ដៃរបស់ពួកគេទេ។
៩ យើងប្រថុយជីវិតដើម្បីបានអាហារ+ ដោយសារមានមនុស្សកាន់ដាវនៅតំបន់ស្ងាត់ជ្រងំ។
១០ ស្បែករបស់យើងក្ដៅដូចឡ ដោយសារយើងស្រេកឃ្លានខ្លាំងពេក។+
១១ នៅស៊ីយ៉ូន ពួកគេបានរំលោភ*ពួកស្ត្រីដែលមានប្ដី និងរំលោភពួកស្រីក្រមុំបរិសុទ្ធនៅក្នុងក្រុងនានារបស់យូដា។+
១២ ពួកគេបានចងដៃពួកមន្ត្រីព្យួរ+ ហើយមើលងាយពួកបុរសចាស់ទុំ។+
១៣ ពួកយុវជនលើកត្បាល់កិន ឯក្មេងប្រុសៗជំពប់ដួល ពីព្រោះលីអុសធ្ងន់ពេក។
១៤ ពួកបុរសចាស់ទុំលែងនៅទ្វារកំពែងក្រុងទៀត។+ ពួកយុវជនក៏ឈប់លេងភ្លេងដែរ។+
១៥ យើងលែងមានអំណរក្នុងចិត្តទៀត។ ការរាំសប្បាយរបស់យើងប្រែទៅជាការសោកសង្រេងវិញ។+
១៦ មកុដបានធ្លាក់ពីក្បាលរបស់យើង។ វេទនាហើយយើង ព្រោះយើងបានធ្វើអំពើខុសឆ្គង!
១៧ ដោយសាររឿងនេះ យើងពិបាកចិត្តខ្លាំងណាស់+
ហើយដោយសារអ្វីទាំងនេះ ភ្នែករបស់យើងចាប់ផ្ដើមងងឹត+
១៨ ដោយសារភ្នំស៊ីយ៉ូនបានត្រូវបោះបង់ចោល+ឥឡូវសត្វកញ្ជ្រោងដើរចុះឡើងលើភ្នំនោះ។
១៩ ចំណែកលោកវិញ ឱព្រះយេហូវ៉ា លោកអង្គុយលើបល្ល័ង្កជារៀងរហូត។
បល្ល័ង្ករបស់លោកស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយ។+
២០ តើលោកនឹងភ្លេចយើងជារៀងរហូតឬ? ហេតុអ្វីបានជាលោកបោះបង់ចោលយើងយូរយ៉ាងនេះ?+
២១ ឱព្រះយេហូវ៉ាអើយ សូមលោកនាំយើងត្រឡប់មកឯលោកវិញ ហើយយើងនឹងប្រញាប់ត្រឡប់មកឯលោក។+
សូមឲ្យអ្វីៗទាំងអស់បានដូចដើមវិញ។+
២២ ប៉ុន្តែ លោកបានបោះបង់ចោលយើងដោយឥតអាល័យ។
លោកនៅតែខឹងយើងយ៉ាងខ្លាំង។+