បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ភាសាសញ្ញាខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបើកបង្ហាញ ១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបើកបង្ហាញ

      • សាក្សី​ពីរ​នាក់ (​១​-​១៣​)

        • ការ​ប្រកាស​ទំនាយ​អស់​រយៈ​ពេល​១.២៦០​ថ្ងៃ​ទាំង​ស្លៀក​បាវ (​៣​)

        • ពួក​គេ​បាន​ត្រូវ​សម្លាប់ តែ​មិន​បញ្ចុះ​ក្នុង​ផ្នូរ (​៧​-​១០​)

        • ពួក​គេ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្រោយ​បី​ថ្ងៃ​កន្លះ (​១១, ១២​)

      • សេចក្ដី​វេទនា​ទី​២​បាន​កន្លង​ផុត​ទៅ និង​សេចក្ដី​វេទនា​ទី​៣​កំពុង​មក (​១៤​)

      • ត្រែ​ទី​៧ (​១៥​-​១៩​)

        • រាជាណាចក្រ​នៃ​ម្ចាស់​របស់​យើង​និង​គ្រិស្ត​របស់​លោក (​១៥​)

        • អ្នក​ដែល​កំពុង​បង្ខូច​ផែនដី​នឹង​ត្រូវ​បំផ្លាញ (​១៨​)

ការបើកបង្ហាញ ១១:១

កំណត់សម្គាល់

  • *

    ឬ​«​ដំបង​សម្រាប់​វាស់​»​

ឯកសារយោង

  • +អេគ ៤០:៣

ការបើកបង្ហាញ ១១:២

ឯកសារយោង

  • +បប ២១:២
  • +បប ១៣:៥

ការបើកបង្ហាញ ១១:៤

ឯកសារយោង

  • +សាក ៤:៣, ១១
  • +សាក ៤:១២; ម៉ាថ ៥:១៤
  • +សាក ៤:១៤

ការបើកបង្ហាញ ១១:៦

ឯកសារយោង

  • +លូក ៤:២៥
  • +១បស ១៧:១; យ៉ា ៥:១៧
  • +ដច ៧:១៩

ការបើកបង្ហាញ ១១:៧

ឯកសារយោង

  • +បប ១២:១៧; ១៣:៧

ការបើកបង្ហាញ ១១:៩

ឯកសារយោង

  • +បប ១១:១១

ការបើកបង្ហាញ ១១:១១

ឯកសារយោង

  • +អេគ ៣៧:៥, ១០

ការបើកបង្ហាញ ១១:១៤

ឯកសារយោង

  • +បប ៩:១២

ការបើកបង្ហាញ ១១:១៥

កំណត់សម្គាល់

  • *

    ឬ​«​ស្ថាន​សួគ៌​»​

ឯកសារយោង

  • +បប ៨:៦
  • +១ប្រ ២៩:១១; ចសព ២២:២៨; ដាន ៤:១៧, ៣៤; បប ១២:១០
  • +ចសព ២:៦; ដាន ៧:១៣, ១៤; លូក ១:៣២, ៣៣; ២២:២៨, ២៩; ២ពេ ១:១១
  • +ចសព ១៤៥:១៣; ដាន ២:៤៤

ការបើកបង្ហាញ ១១:១៦

ឯកសារយោង

  • +បប ៤:១០

ការបើកបង្ហាញ ១១:១៧

កំណត់សម្គាល់

  • *

    មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឯកសារយោង

  • +បប ១:៤; ១៦:៥
  • +ចសព ៩៩:១; សាក ១៤:៩; បប ១៩:៦

ការបើកបង្ហាញ ១១:១៨

ឯកសារយោង

  • +ហេ ១១:៦
  • +អេម ៣:៧; ហេ ១:១; យ៉ា ៥:១០
  • +ដក ៦:១១

ការបើកបង្ហាញ ១១:១៩

ឯកសារយោង

  • +១បស ៨:១, ៦; ហេ ៨:១, ២; ៩:១១

ទូទៅ

បប. ១១:១អេគ ៤០:៣
បប. ១១:២បប ២១:២
បប. ១១:២បប ១៣:៥
បប. ១១:៤សាក ៤:៣, ១១
បប. ១១:៤សាក ៤:១២; ម៉ាថ ៥:១៤
បប. ១១:៤សាក ៤:១៤
បប. ១១:៦លូក ៤:២៥
បប. ១១:៦១បស ១៧:១; យ៉ា ៥:១៧
បប. ១១:៦ដច ៧:១៩
បប. ១១:៧បប ១២:១៧; ១៣:៧
បប. ១១:៩បប ១១:១១
បប. ១១:១១អេគ ៣៧:៥, ១០
បប. ១១:១៤បប ៩:១២
បប. ១១:១៥បប ៨:៦
បប. ១១:១៥១ប្រ ២៩:១១; ចសព ២២:២៨; ដាន ៤:១៧, ៣៤; បប ១២:១០
បប. ១១:១៥ចសព ២:៦; ដាន ៧:១៣, ១៤; លូក ១:៣២, ៣៣; ២២:២៨, ២៩; ២ពេ ១:១១
បប. ១១:១៥ចសព ១៤៥:១៣; ដាន ២:៤៤
បប. ១១:១៦បប ៤:១០
បប. ១១:១៧បប ១:៤; ១៦:៥
បប. ១១:១៧ចសព ៩៩:១; សាក ១៤:៩; បប ១៩:៦
បប. ១១:១៨ហេ ១១:៦
បប. ១១:១៨អេម ៣:៧; ហេ ១:១; យ៉ា ៥:១០
បប. ១១:១៨ដក ៦:១១
បប. ១១:១៩១បស ៨:១, ៦; ហេ ៨:១, ២; ៩:១១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបើកបង្ហាញ ០:១-១៩

ការបើកបង្ហាញចំពោះយ៉ូហាន

១១ បន្ទាប់​មក ខ្ញុំ​ទទួល​ដើម​ត្រែង​មួយ​ដែល​វែង​ដូច​ដំបង*+ ហើយ​មាន​សំឡេង​បន្លឺ​មក​ខ្ញុំ​ថា​៖ ​«​ចូរ​ក្រោក​ឡើង​ទៅ​វាស់​បន្ទប់​បរិសុទ្ធ​នៅ​វិហាររបស់​ព្រះ ហើយ​វាស់​ទី​បូជា និង​ពួក​អ្នក​ដែល​កំពុង​គោរព​ប្រណិប័តន៍​នៅ​ទី​នោះ។ ២ ប៉ុន្តែ ឯ​ទី​ធ្លា​ខាង​ក្រៅ​បន្ទប់​បរិសុទ្ធ​នៅ​វិហារ អ្នក​មិន​ចាំ​បាច់​វាស់​ទេ​ទុក​ចោល​ទៅ ពី​ព្រោះ​ទី​នោះ​បាន​ត្រូវ​ប្រគល់​ដល់​ប្រជាជាតិ​នា​នា ហើយ​ពួក​គេ​នឹង​ជាន់​ឈ្លី​ក្រុង​បរិសុទ្ធ+អស់​៤២​ខែ។+ ៣ ខ្ញុំ​នឹង​ចាត់​សាក្សី​ពីរ​នាក់​របស់​ខ្ញុំ​ឲ្យ​ទៅ​ប្រកាស​ទំនាយ​អស់​រយៈ​ពេល​១.២៦០​ថ្ងៃ​ទាំង​ស្លៀក​បាវ​»។ ៤ អ្នក​ទាំង​នោះ​បាន​ត្រូវ​តំណាង​ដោយ​ដើម​អូលីវ​ពីរ​ដើម+ និង​ជើង​ចង្កៀង​ពីរ+ដែល​ឈរ​នៅ​មុខ​ម្ចាស់​នៃ​ផែនដី។+

៥ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​បាប​សាក្សី​ទាំង​នោះ ភ្លើង​នឹង​ចេញ​ពី​មាត់​ពួក​គេ​ទៅ​បញ្ឆេះ​ពួក​សត្រូវ។ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​បាប​ពួក​គេ អ្នក​នោះ​ត្រូវ​ស្លាប់​តាម​របៀប​នេះ។ ៦ សាក្សី​ទាំង​នោះ​មាន​អំណាច​ធ្វើ​ឲ្យ​មេឃ​រាំង+ មិន​ឲ្យ​ភ្លៀង​ធ្លាក់​មក+ក្នុង​គ្រា​ដែល​ពួក​គេ​ប្រកាស​ទំនាយ ហើយ​ពួក​គេ​មាន​អំណាច​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ឈាម+ និង​មាន​អំណាច​ប្រើ​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង​ដើម្បី​វាយ​ដំ​ផែនដី​តាម​តែ​ពួក​គេ​ចង់។

៧ ពេល​ដែល​ពួក​គេ​បាន​បញ្ចប់​កិច្ច​ការ​ជា​សាក្សី​ហើយ នោះ​សត្វ​សាហាវ​ដែល​ឡើង​មក​ពី​ទី​ជ្រៅ​បំផុត​នឹង​ច្បាំង​ពួក​គេ ហើយ​ឈ្នះ​ពួក​គេ រួច​សម្លាប់​ពួក​គេ។+ ៨ ឯ​សព​របស់​ពួក​គេ​នឹង​នៅ​លើ​ផ្លូវ​ធំ​នៃ​ក្រុង​ដ៏​ខ្លាំង​ក្លា​ដែល​ត្រូវ​ហៅ​ថា​សូដុម​និង​អេហ្ស៊ីប​ក្នុង​ន័យ​ធៀប ជា​កន្លែង​ដែល​ម្ចាស់​របស់​ពួក​គេ​បាន​ត្រូវ​ព្យួរ​ដែរ។ ៩ បណ្ដា​ជន​ពី​ជន​ជាតិ​នា​នា កុល​សម្ព័ន្ធ​នា​នា ភាសា​ផ្សេង​ៗ និង​ប្រជាជាតិ​ផ្សេង​ៗ​នឹង​មើល​សព​របស់​ពួក​គេ​អស់​បី​ថ្ងៃ​កន្លះ+ ហើយ​មិន​ឲ្យ​អ្នក​ណា​បញ្ចុះ​សព​ពួក​គេ​ក្នុង​ផ្នូរ​ឡើយ។ ១០ រី​ឯ​មនុស្ស​ដែល​រស់​នៅ​ផែនដី​នឹង​រីករាយ ហើយ​អរ​សប្បាយ​ដោយ​សារ​សាក្សី​ទាំង​នោះ​បាន​ស្លាប់ ក៏​នឹង​ឲ្យ​អំណោយ​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​អ្នក​ប្រកាស​ទំនាយ​ពីរ​រូប​នោះ​ធ្លាប់​ធ្វើ​ទារុណកម្ម​ដល់​មនុស្ស​នៅ​ផែនដី។

១១ ក្រោយ​បី​ថ្ងៃ​កន្លះ​នោះ​មក កម្លាំង​ជីវិត​ពី​ព្រះ​បាន​ចូល​ក្នុង​ពួក​គេ+ ហើយ​ពួក​គេ​ក៏​ក្រោក​ឈរ​ឡើង រួច​អស់​អ្នក​ដែល​ឃើញ​ពួក​គេ​តាំង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ១២ រួច​ពួក​គេ​ឮ​សំឡេង​មួយ​បន្លឺ​យ៉ាង​ខ្លាំង​ចេញ​ពី​លើ​មេឃ​ថា​៖ ​«​ចូរ​ឡើង​មក​ទី​នេះ​»។ ដូច្នេះ ពួក​គេ​ក៏​ឡើង​ទៅ​លើ​មេឃ​ក្នុង​ពពក ហើយ​ពួក​សត្រូវ​របស់​ពួក​គេ​ក៏​បាន​ឃើញ។ ១៣ នៅ​ម៉ោង​នោះ​ឯង ផែនដី​បាន​រញ្ជួយ​យ៉ាង​ខ្លាំង ១​ភាគ​១០​នៃ​ក្រុង​នោះ​បាន​រលំ ហើយ​មនុស្ស​៧.០០០​នាក់​បាន​ស្លាប់​ដោយ​ការ​រញ្ជួយ​នោះ។ ឯ​មនុស្ស​ទាំង​ប៉ុន្មាន​ទៀត​តាំង​ភ័យ​ខ្លាច ក៏​បាន​សរសើរ​តម្កើង​ព្រះ​នៅ​ស្ថាន​សួគ៌។

១៤ សេចក្ដី​វេទនា​ទី​២+បាន​កន្លង​ផុត​ទៅ​ហើយ។ មើល! សេចក្ដី​វេទនា​ទី​៣​កំពុង​មក​យ៉ាង​លឿន។

១៥ ពេល​ទេវតា​ទី​៧​ផ្លុំ​ត្រែ​របស់​គាត់+ មាន​សំឡេង​មួយ​ចំនួន​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​នៅ​លើ​មេឃ*ថា​៖ ​«​រាជាណាចក្រ​នៃ​ពិភព​លោក​នេះ​បាន​ក្លាយ​ទៅ​ជា​រាជាណាចក្រ​នៃ​ម្ចាស់​របស់​យើង+និង​គ្រិស្ត​របស់​លោក+ ហើយ​លោក​នឹង​គ្រប់​គ្រង​ជា​ស្ដេច​ជា​រៀង​រហូត​»។+

១៦ ពួក​អ្នក​ចាស់​ទុំ​២៤​នាក់+ដែល​អង្គុយ​លើ​បល្ល័ង្ក​នៅ​មុខ​ព្រះ បាន​ក្រាប​គោរព​ប្រណិប័តន៍​ព្រះ ១៧ ហើយ​ជម្រាប​ថា​៖ ​«​យើង​សូម​អរគុណ​ព្រះ​យេហូវ៉ា* ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត និង​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​កាល​ពី​មុន និង​រស់​នៅ​ឥឡូវ​នេះ+ ពី​ព្រោះ​លោក​បាន​ប្រើ​ឫទ្ធានុភាព​មហិមា​របស់​លោក​ដើម្បី​ចាប់​ផ្ដើម​គ្រប់​គ្រង​ជា​ស្ដេច។+ ១៨ ប៉ុន្តែ ប្រជាជាតិ​នា​នា​នាំ​គ្នា​ក្រេវ​ក្រោធ ហើយ​លោក​ក៏​បង្ហាញ​កំហឹង​របស់​លោក។ រួច​ពេល​កំណត់​បាន​មក​ដល់ សម្រាប់​វិនិច្ឆ័យ​មនុស្ស​ស្លាប់ ហើយ​សម្រាប់​ឲ្យ​រង្វាន់+ដល់​ពួក​អ្នក​ប្រកាស​ទំនាយ​ដែល​ជា​ខ្ញុំ​បម្រើ​របស់​លោក+ និង​ដល់​ពួក​អ្នក​បរិសុទ្ធ ពួក​អ្នក​ដែល​កោត​ខ្លាច​នាម​របស់​លោក ហើយ​ដល់​អ្នក​ធំ​និង​អ្នក​តូច ព្រម​ទាំង​សម្រាប់​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែនដី​»។+

១៩ រួច​មក បន្ទប់​បរិសុទ្ធ​នៅ​វិហារ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌​បាន​ត្រូវ​បើក​ឡើង ហើយ​ក្នុង​បន្ទប់​បរិសុទ្ធ​នោះ ឃើញ​មាន​ហឹប​នៃ​កិច្ច​ព្រម​ព្រៀង​របស់​លោក+ ក៏​មាន​ផ្លេក​បន្ទោរ សំឡេង​និយាយ ផ្គរ​លាន់ រញ្ជួយ​ផែនដី និង​មាន​ដុំ​ទឹក​កក​ធ្លាក់​មក​យ៉ាង​ខ្លាំង។

សៀវភៅភាសាខ្មែរ (២០០០-២០២៣)
ចេញពីគណនី
ចូលគណនី
  • ភាសាសញ្ញាខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2023 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក