-
ច្បាប់លេវី ២៣:២៧-៣១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៧ «នៅថ្ងៃទី១០ ក្នុងខែទី៧ ជាថ្ងៃជម្រះភាពខុសឆ្គង+ អ្នករាល់គ្នាត្រូវមកជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា ហើយបង្ហាញការសោកស្ដាយចំពោះអំពើខុសឆ្គងរបស់ខ្លួន*+ ព្រមទាំងជូនគ្រឿងបូជាដុតដល់លោក។ ២៨ នៅថ្ងៃនោះ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ ព្រោះជាថ្ងៃជម្រះភាពខុសឆ្គង+របស់អ្នករាល់គ្នានៅចំពោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា។ ២៩ បើអ្នកណាម្នាក់មិនបង្ហាញការសោកស្ដាយចំពោះអំពើខុសឆ្គងរបស់ខ្លួន*នៅថ្ងៃនោះទេ អ្នកនោះត្រូវស្លាប់ជាមិនខាន។+ ៣០ បើអ្នកណាម្នាក់ធ្វើការនៅថ្ងៃនោះ ខ្ញុំនឹងបំផ្លាញអ្នកនោះពីចំណោមជនរួមជាតិរបស់ខ្លួន។ ៣១ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីឡើយ។ នេះជាច្បាប់ដែលអ្នករាល់គ្នាត្រូវកាន់តាមនៅគ្រប់ជំនាន់តរៀងទៅ ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ។
-