-
ជំរឿនបណ្ដាជន ២១:៣៣-៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៣ បន្ទាប់មក ជនជាតិអ៊ីស្រាអែលបានធ្វើដំណើរឡើងទៅតាមផ្លូវបាសាន។ ពេលនោះ ស្ដេចអុក+នៃតំបន់បាសានបាននាំរាស្ត្រទាំងអស់របស់គាត់ ចេញទៅច្បាំងនឹងពួកអ៊ីស្រាអែលនៅក្រុងអេទ្រី។+ ៣៤ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅម៉ូសេថា៖ «កុំខ្លាចស្ដេចនោះឡើយ+ ព្រោះខ្ញុំនឹងប្រគល់គាត់និងរាស្ត្រគាត់ ព្រមទាំងស្រុករបស់គាត់ទៅក្នុងកណ្ដាប់ដៃអ្នក។+ អ្នកនឹងធ្វើទៅលើគាត់ដូចដែលអ្នកបានធ្វើទៅលើស៊ីហុនជាស្ដេចជនជាតិអាម៉ូរី ដែលរស់នៅក្រុងហែសបូនដែរ»។+ ៣៥ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានវាយប្រហារស្ដេចនោះ និងកូនប្រុសៗរបស់គាត់ ព្រមទាំងបណ្ដារាស្ត្ររបស់គាត់ រហូតដល់គ្មានអ្នកណាម្នាក់រួចជីវិតឡើយ+ ហើយពួកគេបានចាប់យកទឹកដីនោះទៅ។+
-