-
យ៉ូស្វេ ១៩:៤៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៨ ដូច្នេះ ក្រុងនិងភូមិទាំងអស់នោះជាមត៌ករបស់កុលសម្ព័ន្ធដាន់តាមវង្សត្រកូលរបស់ពួកគេ។
-
-
អ្នកសម្រេចក្ដី ១៤:១, ២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ក្រោយមក សាំសុនបានធ្វើដំណើរទៅក្រុងធីមណា ហើយនៅទីនោះគាត់បានឃើញនារីជនជាតិភីលីស្ទីនម្នាក់។ ២ ដូច្នេះ គាត់ត្រឡប់ទៅប្រាប់ឪពុកម្ដាយថា៖ «ពុកម៉ែ! ខ្ញុំពេញចិត្តកូនស្រីជនជាតិភីលីស្ទីនម្នាក់នៅក្រុងធីមណា។ សូមពុកម៉ែទៅដណ្ដឹងនាងឲ្យធ្វើជាប្រពន្ធខ្ញុំ»។
-
-
ប្រវត្តិហេតុទី២ ២៨:១៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ឯពួកភីលីស្ទីន+ ពួកគេបានចូលវាយលុកបណ្ដាក្រុងនៅតំបន់សេភីឡា+ និងតំបន់ណេកេបក្នុងទឹកដីយូដា។ ពួកគេបានដណ្ដើមយក ក្រុងបេតសេមែស+ ក្រុងអៃយ៉ាឡូន+ ក្រុងកេដេរ៉ូត ក្រុងសូគរនិងក្រុងតូចៗដែលនៅជុំវិញ ក្រុងធីមណា+និងក្រុងតូចៗដែលនៅជុំវិញ ព្រមទាំងក្រុងគីមសូនិងក្រុងតូចៗដែលនៅជុំវិញ។ ក្រោយមក ពួកភីលីស្ទីនក៏តាំងទីលំនៅនៅទីនោះ។
-