-
ការបំភ្លឺច្បាប់ ៧:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ អ្នករាល់គ្នាមិនត្រូវចងសម្ព័ន្ធភាពនឹងពួកគេដោយចំណងអាពាហ៍ពិពាហ៍ជាដាច់ខាត គឺមិនត្រូវឲ្យកូនប្រុសកូនស្រីរបស់អ្នករាល់គ្នារៀបការនឹងកូនប្រុសកូនស្រីរបស់ពួកគេឡើយ។+ ៤ ព្រោះពួកគេនឹងទាញនាំកូនៗរបស់អ្នករាល់គ្នាចេញពីព្រះយេហូវ៉ាទៅបម្រើព្រះឯទៀត។+ ពេលនោះ លោកនឹងខឹងអ្នករាល់គ្នាយ៉ាងខ្លាំង ហើយលោកនឹងបំផ្លាញអ្នករាល់គ្នាចោលភ្លាមមួយរំពេច។+
-
-
នេហេមា ១៣:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ក្រោយពីស្ដាប់ការអានច្បាប់ទាំងនោះរួច បណ្ដាជនចាប់ផ្ដើមញែកជនជាតិដទៃ និងពួកអ្នកដែលជាប់សាច់ឈាមជនជាតិដទៃ ចេញពីចំណោមជនជាតិអ៊ីស្រាអែល។+
-