-
យេរេមា ២៥:១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៧ ដូច្នេះ ខ្ញុំក៏យកពែងចេញពីដៃព្រះយេហូវ៉ា ទៅឲ្យប្រជាជាតិនានាផឹក ជាប្រជាជាតិដែលព្រះយេហូវ៉ាចាត់ខ្ញុំឲ្យទៅឯពួកគេ។+
-
-
យេរេមា ២៥:២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ បណ្ដាស្ដេចនៅក្រុងទីរ៉ុស បណ្ដាស្ដេចនៅក្រុងស៊ីដូន+ រួមទាំងបណ្ដាស្ដេចនៃកោះនៅសមុទ្រ។
-
-
អេសេគាល ២៦:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ហេតុនេះ ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតមានប្រសាសន៍ថា៖ ‹មើល! ឱក្រុងទីរ៉ុសអើយ! ខ្ញុំនឹងនាំប្រជាជាតិនានាមកទាស់នឹងអ្នក ដូចជារលកសមុទ្របក់បោក។
-
-
អេសេគាល ២៧:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «កូនមនុស្សអើយ! ចូរច្រៀងបទទំនួញអំពីក្រុងទីរ៉ុស+
-
-
យ៉ូអែល ៣:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ ឱក្រុងទីរ៉ុស ក្រុងស៊ីដូន និងតំបន់ទាំងប៉ុន្មាននៅស្រុកភីលីស្ទីនអើយ!
តើអ្នករាល់គ្នាមានអ្វីទាស់នឹងខ្ញុំ?
តើអ្នករាល់គ្នាកំពុងសងសឹកខ្ញុំចំពោះអ្វីមួយឬ?
បើអ្នករាល់គ្នាកំពុងធ្វើដូច្នេះមែន
នោះខ្ញុំនឹងធ្វើឲ្យការសងសឹកនោះធ្លាក់ទៅលើអ្នករាល់គ្នាយ៉ាងឆាប់រហ័ស។+
-
-
អេម៉ុស ១:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹ក្រុងទីរ៉ុស+បានបះបោរប្រឆាំងម្ដងហើយម្ដងទៀតដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ
ព្រោះពួកគេបានយកជននិរទេសមួយក្រុមធំ ទៅប្រគល់ឲ្យពួកអេដំ
ហើយពួកគេមិនបានចងចាំកិច្ចព្រមព្រៀងរវាងបងប្អូនទេ។+
១០ ដូច្នេះ ខ្ញុំនឹងធ្វើឲ្យមានភ្លើងឆេះកំពែងក្រុងទីរ៉ុស
ហើយធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះប៉មរឹងមាំក្នុងក្រុងនោះ›។+
-