-
ដើមកំណើត ២៨:២០-២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ បន្ទាប់មក យ៉ាកុបបានសន្យានឹងព្រះថា៖ «បើលោកបន្តនៅជាមួយនឹងខ្ញុំ ហើយជួយការពារខ្ញុំតាមផ្លូវ ផ្ដល់អាហារនិងសម្លៀកបំពាក់ដល់ខ្ញុំ ២១ ព្រមទាំងជួយខ្ញុំឲ្យត្រឡប់ទៅផ្ទះឪពុកខ្ញុំវិញដោយសុខសាន្ត នោះលោកនឹងបង្ហាញថាលោកជាព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំពិតមែន។ ២២ កន្លែងដែលខ្ញុំបានដំឡើងថ្មទុកជាបង្គោលរំលឹក នឹងក្លាយទៅជាផ្ទះរបស់ព្រះ។+ ខ្ញុំនឹងជូនលោក១ភាគ១០នៃអ្វីទាំងអស់ដែលលោកបានប្រគល់ដល់ខ្ញុំ»។
-