-
ដំណើរចាកចេញ ២៧:៩-១៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ «ត្រសាលនោះត្រូវមានទីធ្លា+ជុំវិញ។ នៅព្រំប្រទល់ខាងត្បូង ត្រូវមានរនាំងពីក្រណាត់សាច់ល្អ* ដែលមានប្រវែង១០០ហត្ថ។+ ១០ អ្នកត្រូវដាក់បង្គោលស្ពាន់២០ដើមនិងជើងទ្រធ្វើពីស្ពាន់ចំនួន២០។ ឯតម្ពក់ជាប់នឹងបង្គោលនិងកងសម្រាប់ភ្ជាប់ ត្រូវធ្វើពីប្រាក់។ ១១ ចំណែកនៅព្រំប្រទល់ខាងជើងវិញ ត្រូវមានរនាំងប្រវែង១០០ហត្ថ ហើយមានបង្គោលស្ពាន់២០ដើម និងជើងទ្រធ្វើពីស្ពាន់ចំនួន២០។ ឯតម្ពក់ជាប់នឹងបង្គោលព្រមទាំងកងសម្រាប់ភ្ជាប់ ត្រូវធ្វើពីប្រាក់។ ១២ នៅព្រំប្រទល់ខាងលិច ត្រូវមានរនាំងប្រវែង៥០ហត្ថ ហើយមានបង្គោល១០ដើមនិងជើងទ្រ១០។ ១៣ រីឯនៅព្រំប្រទល់ខាងកើត ត្រូវមានប្រវែង៥០ហត្ថ។ ១៤ ផ្នែកម្ខាងនៃព្រំប្រទល់នោះ ត្រូវមានរនាំងប្រវែង១៥ហត្ថ ហើយមានបង្គោលបីដើមនិងជើងទ្របី។+ ១៥ ឯផ្នែកម្ខាងទៀត ក៏ត្រូវមានរនាំងប្រវែង១៥ហត្ថ ហើយមានបង្គោលបីដើមនិងជើងទ្របីដែរ។
-