-
យ៉ូស្វេ ២:៩, ១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ នាងនិយាយទៅពួកគេថា៖ «ខ្ញុំដឹងថាព្រះយេហូវ៉ានឹងឲ្យស្រុកនេះទៅពួកលោក+ ហើយយើងភ័យខ្លាចពួកលោក។+ ពួកលោកធ្វើឲ្យមនុស្សគ្រប់គ្នាក្នុងស្រុកនេះស្លុតចិត្តខ្លាំងណាស់+ ១០ ព្រោះយើងបានឮអំពីរបៀបដែលព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រក្រហមរីងស្ងួតនៅចំពោះមុខពួកលោក ពេលដែលពួកលោកចេញពីស្រុកអេហ្ស៊ីប។+ យើងក៏បានឮដែរអំពីអ្វីដែលពួកលោកបានធ្វើទៅលើស្ដេចស៊ីហុន+ និងស្ដេចអុក+ដែលជាស្ដេចរបស់ជនជាតិអាម៉ូរីនៅត្រើយម្ខាង*នៃទន្លេយ៉ូដាន់ គឺពួកលោកបានសម្លាប់ពួកគេចោល។
-
-
ចម្រៀងសរសើរព្រះ ១០៦:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ ពេលលោកស្ដីបន្ទោសសមុទ្រក្រហម នោះសមុទ្រក្រហមក៏រីងស្ងួតទៅ
លោកនាំពួកគេដើរកាត់បាតសមុទ្រ ដូចដើរកាត់តំបន់ស្ងាត់ជ្រងំ។+
-