-
ដើមកំណើត ១៥:១៣, ១៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ បន្ទាប់មក ព្រះបានមានប្រសាសន៍ទៅកាន់អាប់រ៉ាមថា៖ «សូមអ្នកដឹងជាមុនថា កូនចៅ*របស់អ្នកនឹងក្លាយទៅជាជនបរទេសនៅស្រុកមួយដែលមិនមែនជាស្រុករបស់ខ្លួន ហើយពួកអ្នកស្រុកនោះនឹងយកពួកគេធ្វើជាខ្ញុំបម្រើ ថែមទាំងធ្វើទុក្ខពួកគេអស់រយៈពេល៤០០ឆ្នាំ។+ ១៤ ប៉ុន្តែ ខ្ញុំនឹងវិនិច្ឆ័យប្រជាជាតិដែលនឹងយកពួកគេធ្វើជាខ្ញុំបម្រើ+ ហើយក្រោយមកកូនចៅ*អ្នកនឹងចាកចេញពីស្រុកនោះទាំងមានទ្រព្យសម្បត្តិជាច្រើន។+
-
-
ដំណើរចាកចេញ ៦:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ឥឡូវ ខ្ញុំបានឮការស្រែកថ្ងូររបស់ជនជាតិអ៊ីស្រាអែល ដែលត្រូវពួកអេហ្ស៊ីបបង្ខំឲ្យធ្វើការដូចជាខ្ញុំបម្រើ ហើយខ្ញុំបាននឹកឃើញនូវកិច្ចព្រមព្រៀងរបស់ខ្ញុំ។+
-
-
ជំរឿនបណ្ដាជន ២០:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ បុព្វបុរសពួកខ្ញុំបានទៅស្រុកអេហ្ស៊ីប+ ហើយយើងបានស្នាក់នៅទីនោះអស់ជាច្រើនឆ្នាំ។+ នៅទីនោះ ពួកអេហ្ស៊ីបបានធ្វើបាបបុព្វបុរសពួកខ្ញុំ ព្រមទាំងពួកខ្ញុំផងដែរ។+ ១៦ ពួកខ្ញុំក៏បានស្រែកសុំជំនួយពីព្រះយេហូវ៉ា+ ហើយលោកបានស្ដាប់ពួកខ្ញុំ ដោយចាត់ទេវតាមួយរូប+មកនាំពួកខ្ញុំចេញពីស្រុកអេហ្ស៊ីប។ ឥឡូវនេះ ពួកខ្ញុំកំពុងនៅក្រុងកាដេសជាប់ព្រំប្រទល់ទឹកដីរបស់លោកហើយ។
-