បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ដំណើរចាកចេញ ២៩:៤
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៤ ​«​អ្នក​ត្រូវ​នាំ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​មក​ឯ​ច្រក​ចូល​ត្រសាល​ជំនុំ+ ហើយ​លាង​ជម្រះ​កាយ​ពួក​គាត់។*+

  • ដំណើរចាកចេញ ២៩:៧
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៧ រួច​មក អ្នក​ត្រូវ​យក​ប្រេង​បរិសុទ្ធ*+មក​ចាក់​លើ​ក្បាល​គាត់ ដើម្បី​តែង​តាំង​គាត់។+

  • ដំណើរចាកចេញ ២៩:៨, ៩
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៨ ​«​អ្នក​ត្រូវ​នាំ​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ចូល​មក ហើយ​បំពាក់​អាវ​វែង​ឲ្យ​ពួក​គាត់។+ ៩ អ្នក​ត្រូវ​យក​ខ្សែ​សម្រាប់​ក្រវាត់​ចង្កេះ​មក​ចង​ឲ្យ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់។ រួច​ត្រូវ​យក​មួក​មក​បំពាក់​ឲ្យ​ពួក​គាត់។ ពួក​គាត់​នឹង​បម្រើ​ជា​សង្ឃ ហើយ​នេះ​ជា​ច្បាប់​ជា​រៀង​រហូត​ត​ទៅ។+ អ្នក​ត្រូវ​ធ្វើ​ដូច្នេះ​ដើម្បី​តែង​តាំង​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ជា​សង្ឃ​ដើម្បី​បម្រើ​ដល់​ខ្ញុំ។+

  • ដំណើរចាកចេញ ៣០:៣០
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣០ អ្នក​ត្រូវ​ចាក់​ប្រេង​តែង​តាំង​អេរ៉ុន+និង​កូន​ប្រុស​ៗ​របស់​គាត់+ ហើយ​ញែក​ពួក​គាត់​ជា​បរិសុទ្ធ​ដើម្បី​បម្រើ​ជា​សង្ឃ​ដល់​ខ្ញុំ។+

  • ច្បាប់លេវី ៨:៣៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៣ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្បែរ​ច្រក​ចូល​ត្រសាល​ជំនុំ​អស់​រយៈ​ពេល​៧​ថ្ងៃ ហើយ​មិន​ត្រូវ​ចាក​ចេញ​មុន​ចប់​ថ្ងៃ​ទាំង​នោះ​ទេ ទាល់​តែ​ពិធី​តែង​តាំង​អ្នក​រាល់​គ្នា​ចប់​សព្វ​គ្រប់​សិន ព្រោះ​ត្រូវ​ការ​រយៈ​ពេល​៧​ថ្ងៃ​ដើម្បី​តែង​តាំង​អ្នក​រាល់​គ្នា​ជា​សង្ឃ។+

  • ជំរឿនបណ្ដាជន ៣:២, ៣
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២ កូន​ប្រុស​ៗ​របស់​អេរ៉ុន​មាន​ឈ្មោះ​ដូច​ត​ទៅ​៖ ណាដាប​ជា​កូន​ច្បង អាបាយហ៊ូ+ អេលាសារ+ និង​អ៊ីតតាម៉ា។+ ៣ ពួក​គេ​សុទ្ធ​តែ​ជា​កូន​របស់​អេរ៉ុន ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​បម្រើ​ជា​សង្ឃ។+

  • សកម្មភាព ១០:៣៨
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣៨ ពោល​គឺ​អំពី​លោក​យេស៊ូ​ពី​ក្រុង​ណាសារ៉ែត និង​អំពី​ការ​ដែល​ព្រះ​បាន​រើស​តាំង​លោក​ដោយ​ឫទ្ធានុភាព​បរិសុទ្ធ+និង​ឫទ្ធិ​អំណាច។ លោក​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​ដោយ​ធ្វើ​អំពើ​ល្អ និង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ត្រូវ​មេកំណាច*បៀត​បៀន​បាន​ជា​សះ​ស្បើយ+ ពី​ព្រោះ​ព្រះ​នៅ​ជា​មួយ​នឹង​លោក។+

  • កូរិនថូសទី២ ១:២១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២១ ប៉ុន្តែ លោក​ដែល​ធានា​ថា​យើង​និង​អ្នក​រាល់​គ្នា​ជា​របស់​គ្រិស្ត ហើយ​ដែល​បាន​រើស​តាំង​យើង គឺ​ជា​ព្រះ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក