-
ច្បាប់លេវី ៤:៨-១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «‹បន្ទាប់មក គាត់ត្រូវចៀរខ្លាញ់ទាំងអស់របស់សត្វគោដែលត្រូវជូនជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង គឺស្បៃខ្លាញ់ស្រោបពោះវៀន និងខ្លាញ់ដែលនៅជាប់នឹងពោះវៀន ៩ ព្រមទាំងតម្រងនោមទាំងពីរនិងខ្លាញ់រុំជុំវិញ ដែលនៅក្បែរចំឡក។ គាត់ក៏ចៀរខ្លាញ់ដែលស្រោបថ្លើម រួចយកចេញជាមួយនឹងតម្រងនោមដែរ។+ ១០ គាត់ត្រូវចៀរខ្លាញ់ចេញពីគោនោះ ដូចគោដែលត្រូវជូនជាគ្រឿងបូជានៃមេត្រីភាពដែរ។+ បន្ទាប់មក សង្ឃត្រូវយកចំណែកទាំងនោះទៅដុតនៅលើទីបូជាឲ្យផ្សែងហុយឡើង។
-