-
ច្បាប់លេវី ២:៣-៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ រីឯម្សៅដែលនៅសល់ ត្រូវបានជារបស់អេរ៉ុននិងកូនប្រុសៗរបស់គាត់។+ ចំណែកនោះជាអ្វីដែលបរិសុទ្ធបំផុត+ពីគ្រឿងបូជាដែលដុតជូនព្រះយេហូវ៉ា។
៤ «‹បើអ្នករាល់គ្នាជូនគ្រឿងបូជាពីស្រូវ ដែលចម្អិនក្នុងឡ អ្នកត្រូវប្រើម្សៅយ៉ាងម៉ដ្ឋលាយជាមួយនឹងប្រេងធ្វើជានំកង ឬធ្វើជានំស្រួយលាបប្រេងពីលើ តែមិនត្រូវដាក់ដំបែទេ។+
៥ «‹បើអ្នករាល់គ្នាជូនគ្រឿងបូជាពីស្រូវ ដែលចម្អិននៅក្នុងខ្ទះ+ អ្នកត្រូវប្រើម្សៅយ៉ាងម៉ដ្ឋលាយជាមួយនឹងប្រេងធ្វើជានំ តែមិនត្រូវដាក់ដំបែទេ។ ៦ រួចបំបែកនំនោះជាដុំៗ ហើយចាក់ប្រេងពីលើ។+ នោះហើយជាគ្រឿងបូជាពីស្រូវ។
៧ «‹បើអ្នករាល់គ្នាជូនគ្រឿងបូជាពីស្រូវ ដែលចម្អិនក្នុងចានពុម្ព អ្នកត្រូវធ្វើនំដោយប្រើម្សៅយ៉ាងម៉ដ្ឋលាយជាមួយនឹងប្រេង។
-