-
ដំណើរចាកចេញ ៨:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ ប៉ុន្តែ ពួកសង្ឃដែលចេះវេទមន្តក៏បានប្រើវេទមន្តធ្វើឲ្យហ្វូងកង្កែបឡើងមកដែរ។+
-
-
ការបំភ្លឺច្បាប់ ១៨:១០-១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានអ្នកណាម្នាក់យកកូនប្រុសកូនស្រីខ្លួនទៅដុតជូនជាគ្រឿងបូជាទេ+ ហើយមិនត្រូវឲ្យមានការទស្សន៍ទាយ+ ឬមានគ្រូវេទមន្ត+ គ្រូមើលប្រផ្នូល+ គ្រូធ្មប់+ ១១ គ្រូដាក់អំពើណាឡើយ។ អ្នករាល់គ្នាក៏មិនត្រូវទៅរកគ្រូខាប+ គ្រូទាយ+ ឬគ្រូអន្ទងខ្មោចដែរ។+ ១២ ព្រោះអ្នកដែលប្រព្រឹត្តអំពើទាំងនេះ គឺជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់។ ដោយសារការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះហើយបានជាព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា នឹងបណ្ដេញពួកគេចេញពីមុខអ្នករាល់គ្នា។
-
-
កាឡាទី ៥:១៩, ២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គងគឺសឲ្យឃើញជាក់ស្ដែង ពោលគឺអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ អំពើស្មោកគ្រោក ការប្រព្រឹត្តដោយឥតកោតក្រែង*+ ២០ ការគោរពបូជារូបព្រះ ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់+ ការស្អប់គ្នា ការឈ្លោះប្រកែកគ្នា ការច្រណែន ការច្រឡោតខឹង ការទាស់ទែងគ្នា ការបែកបាក់គ្នា ការបែកជានិកាយផ្សេងៗ
-
-
ការបើកបង្ហាញ ២១:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ប៉ុន្តែ ពួកអ្នកដែលកំសាក ពួកអ្នកដែលគ្មានជំនឿ+ ពួកអ្នកដែលកខ្វក់និងគួរឲ្យស្អប់ខ្ពើម ពួកឃាតករ+ ពួកអ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ*+ ពួកអ្នកដែលទាក់ទងនឹងវិញ្ញាណអាក្រក់ ពួកអ្នកដែលគោរពបូជារូបព្រះ និងពួកអ្នកដែលភូតភរ+ ពួកគេនឹងទទួលចំណែកក្នុងបឹងដែលឆេះដោយភ្លើងនិងស្ពាន់ធ័រ។+ នេះតំណាងសេចក្ដីស្លាប់ទី២»។+
-