-
បណ្ដាស្ដេចទី១ ១៣:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ រួចមក បុរសនោះបានស្រែកឡើងទាស់នឹងទីបូជានោះ តាមប្រសាសន៍របស់ព្រះយេហូវ៉ាថា៖ «ឱទីបូជា ទីបូជាអើយ! ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖ ‹មើល! នឹងមានកូនប្រុសម្នាក់កើតពីពូជពង្សរបស់ដាវីឌ ឈ្មោះយ៉ូសៀស។+ គាត់នឹងយកពួកសង្ឃនៃទីខ្ពស់ពិសិដ្ឋ មកបូជានៅលើឯង គឺពួកអ្នកដែលដុតគ្រឿងបូជាលើឯងឲ្យផ្សែងហុយឡើង ហើយគាត់ក៏នឹងយកឆ្អឹងមនុស្សមកដុតនៅលើឯងដែរ›»។+
-
-
បណ្ដាស្ដេចទី២ ២៣:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ បន្ទាប់មក ស្ដេចបានកោះហៅសង្ឃទាំងអស់ពីក្រុងនានាក្នុងស្រុកយូដា។ គាត់បានបន្ទាបបន្ថោកទីខ្ពស់ពិសិដ្ឋរបស់ពួកគេ ជាកន្លែងដែលពួកសង្ឃធ្លាប់ដុតគ្រឿងបូជាឲ្យផ្សែងហុយឡើង គឺចាប់ពីក្រុងកេបា+រហូតដល់បៀរសេបា។+ ដូច្នេះ គេមិនអាចគោរពបូជានៅទីនោះទៀតបានឡើយ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានបំផ្លាញទីខ្ពស់ពិសិដ្ឋដែលនៅខ្លោងទ្វាររបស់យ៉ូស្វេជាចៅហ្វាយក្រុង (ពេលចូលខ្លោងទ្វារ ឃើញទីខ្ពស់នោះនៅខាងឆ្វេងដៃ)។
-
-
បណ្ដាស្ដេចទី២ ២៣:២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២០ ឯពួកសង្ឃដែលបម្រើនៅទីខ្ពស់ពិសិដ្ឋ គាត់បានសម្លាប់ពួកគេនៅលើទីបូជាទាំងនោះទៅ។ គាត់ក៏ដុតឆ្អឹងមនុស្សនៅលើទីបូជាទាំងនោះដែរ។+ ក្រោយមក គាត់វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
-
-
អេសេគាល ៦:៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ ខ្ញុំនឹងបោះសាកសពបណ្ដាជនអ៊ីស្រាអែល នៅមុខរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមរបស់ពួកគេ។ ខ្ញុំនឹងរាយឆ្អឹងអ្នកនៅជុំវិញទីបូជារបស់អ្នក។+
-