-
ការបំភ្លឺច្បាប់ ៣:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ នៅគ្រានោះ យើងបានដណ្ដើមយកទឹកដីនេះ គឺតំបន់អារ៉ូអ៊ើរ+ដែលនៅក្បែរជ្រលងអើណូន និងតំបន់ភ្នំពាក់កណ្ដាលក្នុងទឹកដីគីលាត។ បណ្ដាក្រុងដែលនៅតំបន់ទាំងនេះ ខ្ញុំបានប្រគល់ឲ្យកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដរួចហើយ។+ ១៣ ឯទឹកដីគីលាតដែលនៅសល់ និងតំបន់បាសានទាំងមូលក្នុងរាជាណាចក្ររបស់ស្ដេចអុក ខ្ញុំបានប្រគល់ទាំងអស់ឲ្យដល់ពាក់កណ្ដាលកុលសម្ព័ន្ធម៉ាណាសេ។+ ទឹកដីអាកុបទាំងមូល ដែលនៅក្នុងតំបន់បាសាន គេធ្លាប់ស្គាល់ថាជាទឹកដីរបស់ពួករេផែម។
-
-
យ៉ូស្វេ ១៣:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ រីឯកុលសម្ព័ន្ធម៉ាណាសេពាក់កណ្ដាលទៀត និងកុលសម្ព័ន្ធរូបេន ព្រមទាំងកុលសម្ព័ន្ធកាដ ពួកគេបានទទួលទឹកដីជាមត៌កដែលម៉ូសេបានឲ្យពួកគេនៅខាងកើតទន្លេយ៉ូដាន់។ តាមបង្គាប់ម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ា ទឹកដីដែលពួកគេបានទទួលមានដូចតទៅ៖+
-