-
ច្បាប់លេវី ២៧:៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣០ «‹ភោគផល១ភាគ១០+ជារបស់ព្រះយេហូវ៉ា ទោះជាផលពីដីស្រែចម្ការ ឬផលផ្លែពីដើមឈើក្ដី។ នោះជាអ្វីបរិសុទ្ធជូនព្រះយេហូវ៉ា។
-
-
នេហេមា ១០:៣៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៧ យើងនឹងយកវិភាគទាន ម្សៅពីស្រូវដំបូង+ ផលដំបូងពីដើមឈើគ្រប់ប្រភេទ+ ស្រាថ្មី និងប្រេង+ មកជូនពួកសង្ឃដើម្បីដាក់ក្នុងឃ្លាំងវិហារព្រះ។+ បន្ថែមទៅទៀត យើងនឹងយក១ភាគ១០ពីផលនៃស្រែចម្ការយើងទៅជូនពួកលេវី+ ព្រោះពួកគេជាអ្នកដែលត្រូវទទួល១ភាគ១០ពីក្រុងទាំងឡាយដែលធ្វើកសិកម្ម។
-
-
នេហេមា ១២:៤៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៤ នៅថ្ងៃដដែលនោះ មានបុរសខ្លះបានត្រូវតែងតាំងឲ្យមើលការខុសត្រូវលើបន្ទប់ឃ្លាំង+ដាក់វិភាគទាន+ ផលដំបូង+ និងអំណោយ១ភាគ១០។+ ពួកគេត្រូវប្រមូលភោគផលពីស្រែតាមក្រុងនានា មកដាក់ក្នុងឃ្លាំង សម្រាប់ទុកជាចំណែកដល់ពួកសង្ឃនិងពួកលេវី ស្របតាមច្បាប់តម្រូវឲ្យ។+ ពេលនោះ បណ្ដាជនក្នុងស្រុកយូដាមានអំណរជាខ្លាំង ព្រោះពួកសង្ឃនិងពួកលេវីបំពេញតួនាទីនៅឯវិហារ។
-