-
ច្បាប់លេវី ១៨:៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ អ្នករាល់គ្នាមិនត្រូវប្រព្រឹត្តតាមពួកអ្នកស្រុកអេហ្ស៊ីប ជាស្រុកដែលអ្នករាល់គ្នាធ្លាប់រស់នៅ ហើយក៏មិនត្រូវប្រព្រឹត្តតាមពួកអ្នកស្រុកកាណាន ជាស្រុកដែលខ្ញុំនឹងនាំអ្នករាល់គ្នាទៅនៅនោះដែរ។+ អ្នករាល់គ្នាមិនត្រូវដើរតាមគន្លងរបស់ពួកគេឡើយ។
-
-
ច្បាប់លេវី ២០:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើអ្នករាល់គ្នាឬជនបរទេសណាម្នាក់ដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា យកកូនចៅរបស់ខ្លួនទៅជូនជាគ្រឿងបូជាដល់ព្រះម៉ូឡេក អ្នកនោះត្រូវស្លាប់ជាមិនខាន។+ បណ្ដាជនត្រូវគប់ដុំថ្មសម្លាប់អ្នកនោះ។
-
-
ការបំភ្លឺច្បាប់ ១៨:១០-១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានអ្នកណាម្នាក់យកកូនប្រុសកូនស្រីខ្លួនទៅដុតជូនជាគ្រឿងបូជាទេ+ ហើយមិនត្រូវឲ្យមានការទស្សន៍ទាយ+ ឬមានគ្រូវេទមន្ត+ គ្រូមើលប្រផ្នូល+ គ្រូធ្មប់+ ១១ គ្រូដាក់អំពើណាឡើយ។ អ្នករាល់គ្នាក៏មិនត្រូវទៅរកគ្រូខាប+ គ្រូទាយ+ ឬគ្រូអន្ទងខ្មោចដែរ។+ ១២ ព្រោះអ្នកដែលប្រព្រឹត្តអំពើទាំងនេះ គឺជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់។ ដោយសារការប្រព្រឹត្តដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះហើយបានជាព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា នឹងបណ្ដេញពួកគេចេញពីមុខអ្នករាល់គ្នា។
-
-
យេរេមា ៣២:៣៥គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣៥ បន្ថែមទៅទៀត ពួកគេបានសង់ទីខ្ពស់ៗជូនដល់ព្រះបាល នៅជ្រលងហ៊ីណំ*+ ដើម្បីបូជាកូនប្រុសកូនស្រីរបស់ពួកគេដល់ព្រះម៉ូឡេក។+ ខ្ញុំមិនបានបង្គាប់ពួកគេឲ្យធ្វើអំពើដ៏គួរឲ្យស្អប់ខ្ពើមបែបនេះទេ+ ហើយក៏មិនដែលមាននៅក្នុងគំនិតខ្ញុំសោះឡើយ។ ពួកយូដាប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរណាស់›។
-