-
ដំណើរចាកចេញ ២៣:២៨-៣០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៨ កាលដែលអ្នករាល់គ្នាមិនទាន់ទៅដល់ ខ្ញុំនឹងធ្វើឲ្យសត្រូវរបស់អ្នកស្រយុតចិត្ត+ ហើយខ្ញុំនឹងបណ្ដេញជនជាតិហេវី ជនជាតិកាណាន និងជនជាតិហេតចេញពីមុខអ្នករាល់គ្នា។+ ២៩ ប៉ុន្តែ ខ្ញុំនឹងមិនបណ្ដេញពួកគេចេញឲ្យអស់ក្នុងមួយឆ្នាំទេ ដើម្បីកុំឲ្យទឹកដីនោះទៅជាស្ងាត់ជ្រងំ បណ្ដាលឲ្យមានសត្វព្រៃកាន់តែច្រើន មកធ្វើទុក្ខដល់អ្នករាល់គ្នា។+ ៣០ ខ្ញុំនឹងបណ្ដេញពួកគេចេញបន្តិចម្ដងៗ រហូតដល់អ្នករាល់គ្នាបង្កើតកូនជាច្រើនឡើង ល្មមនឹងកាន់កាប់ទឹកដីនោះបាន។+
-