បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ២៦:៣-១២
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ៣ ​«​‹ប្រសិន​បើ​អ្នក​រាល់​គ្នា​បន្ត​កាន់​តាម​ច្បាប់​និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ+ ៤ នោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​តាម​រដូវ+ ហើយ​ដី​នឹង​បង្កើត​ផល​ជា​បរិបូរ+ ព្រម​ទាំង​ដើម​ឈើ​នៅ​ក្នុង​ស្រុក​នោះ​នឹង​មាន​ផ្លែ​យ៉ាង​ច្រើន។ ៥ រដូវ​បញ្ជាន់​ស្រូវ​នឹង​មាន​រហូត​ដល់​រដូវ​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ ហើយ​រដូវ​បេះ​ផ្លែ​ទំពាំង​បាយ​ជូរ​នឹង​មាន​រហូត​ដល់​រដូវ​សាប​ព្រោះ។ អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគ​យ៉ាង​ស្កប់​ស្កល់ ហើយ​រស់​នៅ​ក្នុង​ស្រុក​នោះ​ដោយ​សុខ​សាន្ត។+ ៦ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​សុខ​ស​ន្តិ​ភាព+ ហើយ​នឹង​គ្មាន​អ្នក​ណា​មក​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ទេ។+ ខ្ញុំ​នឹង​បណ្ដេញ​សត្វ​សាហាវ​ទាំង​ឡាយ​ចេញ​ពី​ស្រុក​នោះ។ គ្មាន​អ្នក​ណា​លើក​ដាវ​ច្បាំង​នឹង​អ្នក​រាល់​គ្នា​ឡើយ។ ៧ អ្នក​រាល់​គ្នា​នឹង​ដេញ​តាម​ពួក​សត្រូវ ហើយ​អ្នក​រាល់​គ្នា​នឹង​សម្លាប់​ពួក​គេ​ដោយ​ដាវ។ ៨ អ្នក​រាល់​គ្នា​៥​នាក់ នឹង​ដេញ​តាម​ពួក​សត្រូវ​១០០​នាក់។ អ្នក​រាល់​គ្នា​១០០​នាក់ នឹង​ដេញ​តាម​ពួក​សត្រូវ​១០.០០០​នាក់ ហើយ​អ្នក​រាល់​គ្នា​នឹង​សម្លាប់​ពួក​គេ​ដោយ​ដាវ។+

      ៩ ​«​‹ខ្ញុំ​នឹង​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​ជា​ច្រើន។+ ខ្ញុំ​នឹង​រក្សា​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។+ ១០ កាល​ដែល​អ្នក​រាល់​គ្នា​កំពុង​បរិភោគ​ភោគ​ផល​ដែល​សល់​ពី​ឆ្នាំ​មុន​នៅ​ឡើយ នោះ​ភោគ​ផល​ថ្មី​ក៏​មក​ដល់។ ម្ល៉ោះ​ហើយ អ្នក​រាល់​គ្នា​នឹង​យក​ភោគ​ផល​ចាស់​ចេញ​ពី​ឃ្លាំង ដើម្បី​មាន​កន្លែង​ដាក់​ភោគ​ផល​ថ្មី។ ១១ ខ្ញុំ​នឹង​ដាក់​ត្រសាល​របស់​ខ្ញុំ​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា+ ហើយ​ខ្ញុំ​នឹង​មិន​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ទេ។ ១២ ខ្ញុំ​នឹង​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។+ ឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​រាស្ត្រ​របស់​ខ្ញុំ។+

  • ការបំភ្លឺច្បាប់ ២៨:១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
    • ២៨ ​«​បើ​អ្នក​រាល់​គ្នា​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​កាន់​ខ្ជាប់​តាម​បញ្ញត្តិ​របស់​លោក​ទាំង​អស់​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ នោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​លើក​តម្កើង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ពស់​ជាង​ប្រជា​ជាតិ​ទាំង​អស់​នៅ​ផែនដី។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៦)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក