៤ ក្រោយពីអ៊ីហឺតទទួលមរណភាព ជនជាតិអ៊ីស្រាអែលក៏ប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្តម្ដងទៀត។+ ២ ម្ល៉ោះហើយ ព្រះយេហូវ៉ាប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់យ៉ាប៊ីនជាស្ដេចស្រុកកាណាន+ ដែលគ្រប់គ្រងនៅក្រុងហាសោ។ គាត់មានមេទ័ពឈ្មោះស៊ីសេរ៉ា ដែលរស់នៅហារ៉ូសែតហាកូអ៊ីម។+