-
សាំយូអែលទី១ ១៣:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ សាំយូអែលនិយាយទៅសុលវិញថា៖ «អ្នកបានប្រព្រឹត្តដោយឥតពិចារណាហើយ។ អ្នកមិនបានធ្វើតាមបញ្ញត្តិដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានឲ្យទេ។+ បើអ្នកធ្វើតាម នោះព្រះយេហូវ៉ានឹងធ្វើឲ្យរាជ្យរបស់អ្នកបានរឹងមាំស្ថិតស្ថេររហូតតទៅ។
-
-
សាំយូអែលទី១ ១៥:២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៦ ប៉ុន្តែ សាំយូអែលនិយាយទៅសុលថា៖ «ខ្ញុំមិនត្រឡប់ទៅជាមួយនឹងអ្នកទេ ព្រោះអ្នកបានបោះបង់ចោលប្រសាសន៍របស់ព្រះយេហូវ៉ា។ ដូច្នេះ ព្រះយេហូវ៉ាក៏បានបោះបង់ចោលអ្នក ហើយលែងឲ្យអ្នកបន្តធ្វើជាស្ដេចគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលទៀត»។+
-
-
សាំយូអែលទី១ ៣១:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ សុលប្រាប់អ្នកកាន់គ្រឿងចម្បាំងឲ្យគាត់ថា៖ «ចូរដកដាវសម្លាប់ខ្ញុំមក ដើម្បីកុំឲ្យជនជាតិដទៃ*+ធ្វើទារុណកម្មខ្ញុំ ហើយសម្លាប់ខ្ញុំ»។ ប៉ុន្តែ អ្នកកាន់គ្រឿងចម្បាំងមិនហ៊ានលើកដៃសម្លាប់សុលទេ ព្រោះគាត់ភ័យខ្លាចជាខ្លាំង។ ម្ល៉ោះហើយ សុលដកដាវ ហើយផ្ដួលខ្លួនពីលើដាវនោះ។+
-