-
ប្រវត្តិហេតុទី១ ១៧:១៦-២២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ក្រោយពីស្ដាប់រួច ស្ដេចដាវីឌក៏ចូលទៅអង្គុយនៅចំពោះព្រះយេហូវ៉ា ហើយនិយាយថា៖ «ឱព្រះយេហូវ៉ាអើយ! តើខ្ញុំនិងក្រុមគ្រួសារខ្ញុំជាអ្វីទៅ បានជាលោកធ្វើការល្អទាំងនេះដល់ខ្ញុំ?+ ១៧ មិនត្រឹមតែប៉ុណ្ណោះ ឱព្រះយេហូវ៉ាអើយ! លោកក៏បានប្រាប់ថាពូជពង្សរបស់ខ្ញុំនឹងស្ថិតស្ថេរជារៀងរហូតតទៅដែរ។+ លើសពីនោះទៅទៀត លោកក៏ចាត់ទុកខ្ញុំជាបុគ្គលដ៏សំខាន់។ ១៨ តើខ្ញុំអាចរកពាក្យអ្វីដើម្បីថ្លែងប្រាប់ដល់លោកអំពីកិត្តិយសដែលខ្ញុំបានទទួលនោះ? ព្រោះលោកស្គាល់ខ្ញុំច្បាស់ហើយ។+ ១៩ ឱព្រះយេហូវ៉ាអើយ! លោកបានធ្វើការអស្ចារ្យទាំងនោះ ហើយបង្ហាញឲ្យខ្ញុំឃើញស្នាដៃដ៏ខ្លាំងក្លារបស់លោក ដោយសារលោកយកចិត្តទុកដាក់នឹងខ្ញុំ និងដោយសារការទាំងនោះជាបំណងប្រាថ្នារបស់លោក។+ ២០ ឱព្រះយេហូវ៉ាអើយ គ្មានព្រះណាដូចលោកទេ+ ហើយក៏គ្មានព្រះណាទៀតក្រៅពីលោកដែរ។+ អ្វីទាំងអស់ដែលយើងបានឮ បញ្ជាក់ថាមានតែលោកប៉ុណ្ណោះជាព្រះ។ ២១ នៅផែនដីគ្មានប្រជាជាតិណាដូចប្រជាជាតិអ៊ីស្រាអែលទេ+ ព្រោះលោកបានទៅរំដោះពួកគេពីស្រុកអេហ្ស៊ីប+ ហើយយកពួកគេធ្វើជារាស្ត្ររបស់លោកផ្ទាល់ ព្រមទាំងបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេទៀតផង។+ យ៉ាងនេះ លោកបានធ្វើឲ្យនាមរបស់លោកល្បីល្បាញដោយសារស្នាដៃអស្ចារ្យដ៏គួរឲ្យស្ញែងខ្លាចរបស់លោក។+ ២២ ឱព្រះយេហូវ៉ាអើយ លោកបានយកជនជាតិអ៊ីស្រាអែលធ្វើជារាស្ត្ររបស់លោកជារៀងដរាប+ ហើយលោកបានក្លាយទៅជាព្រះរបស់ពួកគេ។+
-