-
បណ្ដាស្ដេចទី១ ៣:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ខណៈនោះ សាឡូម៉ូនបាននិយាយថា៖ «លោកបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះដាវីឌជាឪពុករបស់ខ្ញុំ កាលដែលគាត់បានដើរតាមលោកដោយស្មោះត្រង់ ដោយសុចរិត និងដោយមានចិត្តស្មោះឥតងាករេ។ លោកបានបង្ហាញសេចក្ដីស្រឡាញ់ស្មោះត្រង់ដ៏ធំធេងដល់គាត់ជានិច្ចដរាបមកដល់សព្វថ្ងៃ ដោយឲ្យគាត់មានកូនប្រុសមួយស្នងរាជ្យគាត់។+
-
-
ប្រវត្តិហេតុទី១ ១៨:១៤-១៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៤ ដាវីឌបានបន្តគ្រប់គ្រងលើស្រុកអ៊ីស្រាអែលទាំងមូល+ ហើយគាត់បានសម្រេចក្ដីឲ្យបណ្ដាជនទាំងអស់ដោយសុចរិតយុត្តិធម៌។+ ១៥ ឯយ៉ូអាប់ជាកូនសេរូយ៉ា គាត់មានតំណែងជាមេទ័ព។+ យេហូសាផាត+ជាកូនអាហាយលូត មានតំណែងជាអ្នកកត់ត្រា។ ១៦ រីឯសេដុកជាកូនអាហាយថូប និងអាហ៊ីម៉ាឡិចជាកូនអាប៊ីយ៉ាថា ពួកគាត់បម្រើជាសង្ឃ។ ចំណែកសាបសា គាត់មានតំណែងជាលេខាធិការ។ ១៧ ឯបេនណាយ៉ាជាកូនយេហូយ៉ាដា គាត់ជាមេលើពួកកេរ៉ែត+និងពួកពេលេធីម។+ រីឯកូនប្រុសៗរបស់ស្ដេចដាវីឌមានតំណែងសំខាន់បំផុតបន្ទាប់ពីស្ដេច។
-