-
សុភាសិត ២៦:២៤-២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ អ្នកណាដែលស្អប់គេ រមែងនិយាយលាក់ពុត
រីឯក្នុងចិត្តពោរពេញទៅដោយការបោកបញ្ឆោត។
២៥ ទោះជាគាត់និយាយដោយសប្បុរសក៏ដោយ កុំទុកចិត្តគាត់ឲ្យសោះ
ព្រោះក្នុងចិត្តគាត់មានអ្វី៧យ៉ាងដែលគួរឲ្យស្អប់ខ្ពើម។*
២៦ ថ្វីបើគាត់បោកបញ្ឆោតគេដើម្បីបិទបាំងចិត្តស្អប់របស់ខ្លួនក៏ដោយ
គង់តែអំពើអាក្រក់របស់គាត់នឹងត្រូវបើកបង្ហាញក្នុងក្រុមជំនុំ។
-