-
ប្រវត្តិហេតុទី២ ១:៣-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ បន្ទាប់មក សាឡូម៉ូននិងពួកអ្នកទាំងនោះ បានទៅទីខ្ពស់ពិសិដ្ឋនៅឯក្រុងគីបៀន+ ព្រោះទីនោះមានត្រសាលជំនុំរបស់ព្រះពិត ជាត្រសាលដែលម៉ូសេជាអ្នកបម្រើព្រះយេហូវ៉ាបានធ្វើកាលដែលនៅតំបន់ស្ងាត់ជ្រងំ។ ៤ រីឯហឹបរបស់ព្រះពិត ដាវីឌបាននាំយកពីក្រុងគារីអាតយារីម+ ទៅដាក់ក្នុងត្រសាលដែលគាត់បានរៀបចំទុកនៅក្នុងក្រុងយេរូសាឡិម* តាំងពីសម័យគាត់មកម្ល៉េះ។+ ៥ ឯទីបូជាធ្វើពីស្ពាន់+ដែលបេសាលែល+ជាកូនយូរ៉ាយត្រូវជាចៅរបស់ហឺរបានធ្វើនោះ គេបានដាក់នៅមុខត្រសាលរបស់ព្រះយេហូវ៉ា។ សាឡូម៉ូននិងបណ្ដាជនតែងតែអធិដ្ឋាននៅមុខទីបូជានោះ។* ៦ សាឡូម៉ូនបានជូនសត្វ១.០០០ក្បាលជាគ្រឿងបូជាដុតជូនព្រះយេហូវ៉ា នៅលើទីបូជាធ្វើពីស្ពាន់+ ខាងមុខត្រសាលជំនុំ។
-