៣៨ បន្ទាប់មក បេសាលែលធ្វើទីបូជាមួយពីឈើអាកាស្យាសម្រាប់គ្រឿងបូជាដុត។ ទីបូជានោះមានរាងបួនជ្រុង ដែលមានបណ្ដោយប្រាំហត្ថ ទទឹងប្រាំហត្ថ និងកម្ពស់បីហត្ថ។+ ២ រួចគាត់ធ្វើស្នែងជាប់នឹងជ្រុងទាំងបួននៃទីបូជានោះ ហើយស្រោបទីបូជានោះដោយស្ពាន់។+