-
សាំយូអែលទី១ ២៣:៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ពេលអាប៊ីយ៉ាថា+កូនប្រុសរបស់អាហ៊ីម៉ាឡិច រត់គេចខ្លួនទៅឯដាវីឌនៅក្រុងកៃឡា គាត់បានយកអាវអេផូឌទៅជាមួយដែរ។
-
-
ប្រវត្តិហេតុទី១ ១៥:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ បន្ថែមទៅទៀត ដាវីឌបានអញ្ជើញសេដុក+និងអាប៊ីយ៉ាថា+ជាសង្ឃ ព្រមទាំងពួកប្រមុខនៃកូនចៅលេវី គឺយូរាល អាសាយ៉ា យ៉ូអែល សិមម៉ាយ៉ា អេលៀល និងអាមីណាដាប។ ១២ រួចមក ដាវីឌបាននិយាយទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាជាប្រមុខនៃកូនចៅលេវី។ ដូច្នេះ ចូរអ្នករាល់គ្នានិងបងប្អូនរបស់អ្នកញែកខ្លួនជាបរិសុទ្ធចុះ ដើម្បីទៅនាំយកហឹបរបស់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល ទៅតម្កល់នៅកន្លែងដែលខ្ញុំបានរៀបចំទុក។
-