-
យ៉ូស្វេ ២៣:១២, ១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ «ប៉ុន្តែ បើអ្នករាល់គ្នាបែរចេញពីលោក ហើយលាយឡំខ្លួន*ជាមួយនឹងប្រជាជាតិនានាដែលនៅសល់+ក្នុងចំណោមអ្នករាល់គ្នា ទៅរៀបការ+ជាមួយនឹងពួកគេ ហើយទៅសេពគប់ពួកគេ ១៣ អ្នករាល់គ្នាត្រូវចាំទុកថា ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នានឹងមិនបណ្ដេញប្រជាជាតិទាំងនោះ ចេញពីមុខអ្នករាល់គ្នាទៀតឡើយ។+ ពួកគេនឹងដូចជាអន្ទាក់ឬអង្គប់សម្រាប់អ្នករាល់គ្នា ហើយពួកគេនឹងដូចជារំពាត់វាយខ្នង+ និងដូចជាបន្លាក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសបាត់ពីទឹកដីដ៏ល្អនេះដែលព្រះយេហូវ៉ាបានឲ្យអ្នករាល់គ្នា។
-
-
អេសាយ ៤២:២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ តើនរណាបានប្រគល់យ៉ាកុបទៅឲ្យសត្រូវរឹបអូសទ្រព្យ?
តើនរណាបានប្រគល់អ៊ីស្រាអែលដល់ក្រុមចោរប្លន់?
គឺព្រះយេហូវ៉ា ជាព្រះដែលយើងបានប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងលោក មែនទេ?
-