-
បណ្ដាស្ដេចទី២ ១៧:៣-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ នៅគ្រានោះ សាលម៉ាននីសឺជាស្ដេចស្រុកអាស៊ីរីបានមកច្បាំងនឹងហូស៊ា។+ ហូស៊ាបានចុះចាញ់ ហើយសុខចិត្តបម្រើស្ដេចស្រុកអាស៊ីរី ថែមទាំងយល់ព្រមបង់សួយអាករដល់គាត់ទៀតផង។+ ៤ ប៉ុន្តែក្រោយមក ហូស៊ាបានក្បត់នឹងស្ដេចស្រុកអាស៊ីរី ដោយចាត់អ្នកនាំសារទៅជួបសូ ជាស្ដេចស្រុកអេហ្ស៊ីប+ ហើយលែងបង់សួយអាករដល់ស្ដេចស្រុកអាស៊ីរីទៀត។ ពេលស្ដេចស្រុកអាស៊ីរីដឹងអំពីរឿងនោះ គាត់ក៏ចាប់ហូស៊ាដាក់ច្រវាក់ យកទៅឃុំឃាំងក្នុងគុក។
៥ គ្រានោះ ស្ដេចស្រុកអាស៊ីរីបានចូលមកឈ្លានពានទឹកដីអ៊ីស្រាអែលទាំងមូល ហើយទៅឡោមព័ទ្ធក្រុងសាម៉ារីអស់រយៈពេលបីឆ្នាំ។ ៦ នៅឆ្នាំទី៩ក្នុងរាជ្យហូស៊ា ស្ដេចស្រុកអាស៊ីរីដណ្ដើមយកបានក្រុងសាម៉ារី។+ បន្ទាប់មក គាត់បាននិរទេសជនជាតិអ៊ីស្រាអែល+ទៅស្រុកអាស៊ីរី ហើយបានឲ្យពួកគេរស់នៅក្នុងតំបន់ហាឡា និងតំបន់ហាបោជិតទន្លេកូសាន+ រួមទាំងក្រុងផ្សេងៗរបស់ពួកមេឌី។+
-