-
ការបំភ្លឺច្បាប់ ១២:១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ អ្នករាល់គ្នាត្រូវនាំយកគ្រឿងបូជាទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ទៅកន្លែងដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសសម្រាប់តាំងនាមលោក+ គឺគ្រឿងបូជាដុត គ្រឿងបូជាផ្សេងៗ អំណោយ១ភាគ១០+ និងវិភាគទានពីស្នាដៃរបស់អ្នករាល់គ្នា និងគ្រឿងបូជាលាសម្បថទាំងអស់ដែលអ្នករាល់គ្នាបានស្បថចំពោះព្រះយេហូវ៉ា។
-
-
ការបំភ្លឺច្បាប់ ១២:១៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៣ ចូរប្រយ័ត្នកុំជូនគ្រឿងបូជាដុតនៅកន្លែងផ្សេងទៀតដែលអ្នករាល់គ្នាប្រទះឃើញនោះឡើយ។+
-
-
ប្រវត្តិហេតុទី២ ៣២:១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១២ គឺហេសេគានោះហើយ ដែលបានបំបាត់ចោលទីខ្ពស់ពិសិដ្ឋ+និងទីបូជានានា+នៃព្រះរបស់អ្នករាល់គ្នា មែនទេ? គឺគាត់នោះហើយដែលបាននិយាយទៅកាន់បណ្ដាជនយូដានិងអ្នកក្រុងយេរូសាឡិមថា៖ «អ្នករាល់គ្នាគួរក្រាបគោរពនៅចំពោះទីបូជាតែមួយប៉ុណ្ណោះ ហើយអ្នករាល់គ្នាគួរដុតគ្រឿងបូជា*នៅលើទីនេះវិញ» មែនទេ?+
-