-
បណ្ដាស្ដេចទី២ ២១:៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៧ គាត់បានឆ្លាក់រូបព្រះនៅលើបង្គោលឈើពិសិដ្ឋ*+ ហើយក៏យកទៅដាក់ក្នុងវិហារព្រះ ជាកន្លែងដែលព្រះយេហូវ៉ាបានប្រាប់ដាវីឌនិងសាឡូម៉ូនថា៖ «ខ្ញុំបានញែកវិហារនេះនិងក្រុងយេរូសាឡិម ទុកជាបរិសុទ្ធសម្រាប់នាមរបស់ខ្ញុំរហូតតទៅ។ កន្លែងនេះខ្ញុំបានជ្រើសរើសពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែល។+
-
-
ប្រវត្តិហេតុទី២ ៣៤:៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤ បន្ថែមទៅទៀត គាត់បានរំលំទីបូជាទាំងប៉ុន្មានរបស់ព្រះបាល ហើយកាប់បំផ្លាញជើងតាំងសម្រាប់ដុតគ្រឿងក្រអូបដែលនៅលើទីបូជាទាំងនោះ។ គាត់ក៏បានបំបាក់បង្គោលឈើពិសិដ្ឋ* និងរូបចម្លាក់នានា ថែមទាំងរូបព្រះដែលធ្វើពីលោហៈទៀតផង។ រួចគាត់ក៏វាយបំបែកឲ្យហ្មត់ខ្ទេចខ្ទីអស់ទៅ។ បន្ទាប់មក គាត់បានយកកម្ទេចទាំងនោះទៅបាចនៅលើផ្នូរពួកអ្នកដែលធ្លាប់ជូនគ្រឿងបូជាដល់រូបទាំងនោះ។+
-