-
បណ្ដាស្ដេចទី២ ២១:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ «ម៉ាណាសេបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើម និងធ្វើអំពើអាក្រក់ជាច្រើនលើសជនជាតិអាម៉ូរី+ទៅទៀត។+ គាត់ក៏បាននាំឲ្យបណ្ដាជនយូដាប្រព្រឹត្តអំពើខុសឆ្គងដែរ ដោយសាររូបព្រះដ៏គួរឲ្យខ្ពើមរអើមដែលគាត់បានធ្វើនោះ។ ១២ ដូច្នេះ ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងបណ្ដាលឲ្យមានអន្តរាយមកលើក្រុងយេរូសាឡិម+និងស្រុកយូដា។ ពួកអ្នកដែលឮអំពីរឿងនោះនឹងភ័យតក់ស្លុត។*+
-
-
បណ្ដាស្ដេចទី២ ២៤:៣, ៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ ហេតុការណ៍នេះបានកើតឡើងចំពោះពួកយូដា តាមបង្គាប់ព្រះយេហូវ៉ា គឺដើម្បីដកពួកគេចេញពីមុខលោក+ ដោយសារអំពើខុសឆ្គងទាំងប៉ុន្មានដែលម៉ាណាសេបានប្រព្រឹត្ត+ ៤ និងព្រោះតែម៉ាណាសេបានធ្វើឲ្យក្រុងយេរូសាឡិមពេញទៅដោយឈាម ដោយសម្លាប់មនុស្សដែលគ្មានទោស+យ៉ាងច្រើនសន្ធឹក។ ព្រះយេហូវ៉ាមិនព្រមអភ័យទោសឲ្យឡើយ។+
-