១៤ ពេលនោះ ព្រះយេហូវ៉ាខឹងនឹងម៉ូសេជាខ្លាំង ហើយលោកមានប្រសាសន៍ថា៖ «ចុះយ៉ាងណាអេរ៉ុនបងអ្នក+ដែលជាកូនចៅលេវីនោះ? ខ្ញុំដឹងថាគាត់ប្រសប់និយាយ។ ឥឡូវគាត់កំពុងធ្វើដំណើរមកជួបអ្នកហើយ។ ពេលគាត់ឃើញអ្នក គាត់នឹងសប្បាយចិត្តជាខ្លាំង។+