-
ប្រវត្តិហេតុទី១ ៣:១-៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ កូនប្រុសរបស់ដាវីឌដែលកើតនៅក្រុងហេប្រុនមាន+ អាំណូនជាកូនច្បង+ម្ដាយរបស់គាត់ឈ្មោះអាហ៊ីណោម+ជាអ្នកក្រុងយេសរៀល។ កូនទី២គឺដានីយ៉ែល ម្ដាយរបស់គាត់ឈ្មោះអាប៊ីកែល+ជាអ្នកក្រុងកើមែល។ ២ ទី៣គឺអាប់សាឡំ+ជាកូនម៉ាអាកា ដែលជាកូនស្រីរបស់តាល់ម៉ាយជាស្ដេចស្រុកកេសឺ។ ទី៤គឺអាដូនីយ៉ា+ ជាកូនរបស់នាងហាគីត។ ៣ ទី៥គឺសេផាធា ម្ដាយរបស់គាត់ឈ្មោះអាប៊ីថុល។ ទី៦គឺអ៊ីតរៀម ម្ដាយរបស់គាត់ឈ្មោះអេកឡា។ ៤ ដាវីឌមានកូនប្រុស៦នាក់ ដែលកើតនៅក្រុងហេប្រុន។ គាត់បានគ្រប់គ្រងនៅទីនោះអស់រយៈពេល៧ឆ្នាំ៦ខែ ហើយគ្រប់គ្រងនៅក្រុងយេរូសាឡិម*អស់រយៈពេល៣៣ឆ្នាំ។+
៥ កូនរបស់ដាវីឌដែលកើតនៅក្រុងយេរូសាឡិមមាន+ ស៊ីមមៀ សូបាប ណាថាន់+ និងសាឡូម៉ូន។+ ម្ដាយរបស់ពួកគេឈ្មោះបាតសេបា+ ជាកូនអាំមីអែល។ ៦ ដាវីឌក៏មានកូនប្រុស៩នាក់ទៀតដែរ។ ពួកគេមានឈ្មោះដូចតទៅ៖ អ៊ីបហា អេលីសាម៉ា អេលីផាលេត ៧ ណូកា នេផេក យ៉ាភាអា ៨ អេលីសាម៉ា អេលាដា និងអេលីផាលេត។ ៩ ពួកគេទាំងអស់ជាកូនប្រុសរបស់ដាវីឌ ដែលមិនរាប់បញ្ចូលកូនរបស់ប្រពន្ធបន្ទាប់ឯទៀត។ ដាវីឌក៏មានកូនស្រីឈ្មោះថេម៉ា។+
-