-
ច្បាប់លេវី ១៨:២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៤ «‹អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធដោយសារទង្វើទាំងនោះឡើយ ព្រោះប្រជាជាតិនានាដែលខ្ញុំនឹងបណ្ដេញចេញពីមុខអ្នករាល់គ្នាបានធ្វើឲ្យខ្លួនទៅជាមិនស្អាតបរិសុទ្ធដោយសារទង្វើទាំងនោះ។+
-
-
យ៉ូស្វេ ២៤:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ «‹រួចមក ខ្ញុំបាននាំអ្នករាល់គ្នាចូលក្នុងទឹកដីរបស់ជនជាតិអាម៉ូរីដែលនៅត្រើយម្ខាង*ទន្លេយ៉ូដាន់ ហើយពួកគេលើកគ្នាមកច្បាំងនឹងអ្នករាល់គ្នា។+ ប៉ុន្តែ ខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចយកទឹកដីរបស់ពួកគេ ហើយខ្ញុំបានបំផ្លាញពួកគេឲ្យបាត់អស់ពីមុខអ្នករាល់គ្នា។+
-
-
បណ្ដាស្ដេចទី២ ២១:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ម៉ាណាសេបាននាំឲ្យបណ្ដាជនយូដាប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្ត។ លើសពីនោះទៅទៀត គាត់ក៏បានសម្លាប់មនុស្សដែលគ្មានទោសយ៉ាងច្រើនសន្ធឹក ដែលធ្វើឲ្យក្រុងយេរូសាឡិមពេញទៅដោយឈាម។+
-