-
បណ្ដាស្ដេចទី២ ២១:១៩-២៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៩ ពេលអេម៉ុន+គ្រងរាជ្យ គាត់មានអាយុ២២ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេលពីរឆ្នាំ។+ ម្ដាយរបស់គាត់ឈ្មោះមេសូលេមេតជាកូនហារូស ជាអ្នកមកពីតំបន់យ៉ុតបា។ ២០ អេម៉ុនតែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ដូចម៉ាណាសេឪពុកគាត់ដែរ។+ ២១ គាត់បានដើរតាមគន្លងរបស់ឪពុកគាត់ ដោយគោរពបម្រើរូបព្រះដ៏គួរឲ្យស្អប់ខ្ពើម។+ ២២ ដូច្នេះ គាត់បានលះចោលព្រះយេហូវ៉ាជាព្រះរបស់បុព្វបុរសគាត់ ហើយមិនដើរតាមផ្លូវរបស់ព្រះយេហូវ៉ាឡើយ។+ ២៣ ក្រោយមក ពួកអ្នកបម្រើរបស់អេម៉ុនបានឃុបឃិតគ្នាក្បត់នឹងគាត់ ហើយក៏សម្លាប់គាត់នៅក្នុងវិមានទៅ។ ២៤ ប៉ុន្តែ បណ្ដាជនបានសម្លាប់ពួកអ្នកក្បត់ទាំងនោះចោល។ រួចមក ពួកគេក៏បានតែងតាំងយ៉ូសៀសជាកូនឲ្យគ្រងរាជ្យបន្ទាប់ពីគាត់។+
-