-
បណ្ដាស្ដេចទី២ ២២:៣-៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៣ នៅឆ្នាំទី១៨ក្នុងរាជ្យយ៉ូសៀស ស្ដេចបានចាត់លេខាធិការម្នាក់ឈ្មោះសាផាន ដែលត្រូវជាកូនអាសាលៀ និងជាចៅមេស៊ូឡាម ឲ្យទៅឯវិហារព្រះយេហូវ៉ា+ ដោយបង្គាប់ថា៖ ៤ «ចូរឡើងទៅជួបហ៊ីលគីយ៉ា+ជាសម្ដេចសង្ឃ ហើយប្រាប់គាត់ឲ្យប្រមូលប្រាក់ពីវិហារព្រះយេហូវ៉ា+ គឺជាប្រាក់ដែលពួកអ្នកយាមទ្វារបានទទួលពីបណ្ដាជន ដែលបានយកមកជូនព្រះ។+ ៥ រួចចូរប្រគល់ប្រាក់ឲ្យពួកអ្នកមើលការខុសត្រូវលើការជួសជុលវិហារព្រះយេហូវ៉ា។ បន្ទាប់មក អ្នកទាំងនោះនឹងចាត់ចែងបង់ប្រាក់ឲ្យជាងដែលធ្វើការជួសជុលនៅវិហារព្រះយេហូវ៉ា+ ៦ គឺជាងឈើ ជាងថ្ម និងជាងសំណង់។ ពួកគេត្រូវប្រើប្រាក់នោះសម្រាប់ទិញឈើនិងថ្មដាប់ ដើម្បីជួសជុលវិហារ។+
-