-
បណ្ដាស្ដេចទី២ ២៤:១៨-២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ ពេលសេដេគាបានគ្រងរាជ្យ គាត់មានអាយុ២១ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល១១ឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះហាមូថល+ជាកូនយេរេមា ជាអ្នកក្រុងលិបណា។ ១៩ សេដេគាតែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត តាមគន្លងយេហូយ៉ាគីមដែរ។+ ២០ ហេតុការណ៍នេះបានកើតឡើងចំពោះក្រុងយេរូសាឡិមនិងស្រុកយូដា ដោយសារព្រះយេហូវ៉ាមានសេចក្ដីក្រោធនឹងពួកគេ។ លោកបានបណ្ដេញពួកគេចេញពីមុខលោកទៅ។+ ក្រោយមក សេដេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។+
-
-
យេរេមា ៥២:១-៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥២ ពេលសេដេគា+គ្រងរាជ្យ គាត់មានអាយុ២១ឆ្នាំ។ គាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល១១ឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះហាមូថល+ជាកូនយេរេមា ជាអ្នកក្រុងលិបណា។ ២ សេដេគាតែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត តាមគន្លងយេហូយ៉ាគីម។+ ៣ ហេតុការណ៍នេះបានកើតឡើងដល់ក្រុងយេរូសាឡិមនិងស្រុកយូដា ដោយសារព្រះយេហូវ៉ាមានសេចក្ដីក្រោធនឹងពួកគេ។ លោកបានបណ្ដេញពួកគេចេញពីមុខលោកទៅ។+ សេដេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។+
-