-
ការបំភ្លឺច្បាប់ ៧:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ អ្នករាល់គ្នាដឹងហើយថាព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា គឺជាព្រះដ៏ពិតនិងស្មោះត្រង់។ លោករក្សាកិច្ចព្រមព្រៀងរបស់លោកជានិច្ច។ ចំពោះអស់អ្នកដែលស្រឡាញ់លោក និងធ្វើតាមបញ្ញត្តិលោក លោកតែងតែបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះពួកគេដល់ទៅរាប់ពាន់ជំនាន់។+
-
-
បណ្ដាស្ដេចទី១ ៨:២៣-២៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៣ ហើយអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ គ្មានព្រះណាទៀតដូចលោកឡើយ+ ទោះនៅលើមេឃឬនៅផែនដីក្ដី គឺលោកហើយដែលធ្វើតាមកិច្ចព្រមព្រៀង និងបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់+ចំពោះអស់អ្នកដែលបម្រើលោកយ៉ាងស្មោះអស់ពីចិត្ត។+ ២៤ លោកបានរក្សាពាក្យដែលលោកបានសន្យានឹងដាវីឌឪពុកខ្ញុំ។ លោកបានសន្យាផ្ទាល់មាត់ ហើយថ្ងៃនេះលោកបានធ្វើតាមសេចក្ដីសន្យានោះមែន។*+ ២៥ ដូច្នេះ ឱព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ សូមលោករក្សាពាក្យដែលលោកបានសន្យានឹងដាវីឌឪពុកខ្ញុំ កាលដែលលោកមានប្រសាសន៍ថា៖ ‹បើកូនៗរបស់អ្នកដើរតាមផ្លូវរបស់ខ្ញុំជានិច្ច ហើយយ៉ាងស្មោះអស់ពីដួងចិត្ត ដូចដែលអ្នកបានដើរតាមផ្លូវរបស់ខ្ញុំ នោះពូជពង្សរបស់អ្នកនឹងតែងតែអង្គុយលើបល្ល័ង្កនៃអ៊ីស្រាអែល›។+ ២៦ ឱព្រះនៃជនជាតិអ៊ីស្រាអែលអើយ ឥឡូវ សូមមេត្តាឲ្យពាក្យដែលលោកបានសន្យានឹងដាវីឌឪពុកខ្ញុំជាអ្នកបម្រើរបស់លោកក្លាយទៅជាការពិតផង។
-