-
ដំណើរចាកចេញ ១២:៤៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៨ បើជនបរទេសណាដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា ចង់ធ្វើពិធីបុណ្យរំលងជូនព្រះយេហូវ៉ាដែរ គាត់និងប្រុសៗក្នុងក្រុមគ្រួសាររបស់គាត់ត្រូវកាត់ចុងស្បែក។ រួចមក គាត់អាចចូលរួមបរិភោគបាន ហើយត្រូវចាត់ទុកគាត់ដូចជាជនរួមជាតិរបស់អ្នករាល់គ្នាដែរ។ ប៉ុន្តែ គ្មានបុរសណាដែលមិនកាត់ចុងស្បែក បានត្រូវអនុញ្ញាតឲ្យបរិភោគទេ។+
-
-
រូថ ១:១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៦ ប៉ុន្តែ រូថបដិសេធថា៖ «សូមអ្នកម្ដាយកុំបង្ខំកូនឲ្យចាកចេញពីអ្នកម្ដាយឡើយ ព្រោះកន្លែងណាដែលអ្នកម្ដាយទៅ កូនក៏ទៅកន្លែងនោះដែរ។ អ្នកម្ដាយសម្រាកនៅទីណា កូនក៏សម្រាកនៅទីនោះដែរ។ កូននឹងចាត់ទុកជនរួមជាតិរបស់អ្នកម្ដាយ ជាជនរួមជាតិរបស់កូន ហើយកូននឹងចាត់ទុកព្រះរបស់អ្នកម្ដាយ ជាព្រះរបស់កូនដែរ។+
-
-
អេសាយ ៥៦:៦, ៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៦ ចំពោះជនបរទេសដែលមកគោរពបម្រើខ្ញុំជាយេហូវ៉ា
ហើយស្រឡាញ់នាមខ្ញុំជាយេហូវ៉ា+ ថែមទាំងចង់ធ្វើជាអ្នកបម្រើរបស់ខ្ញុំ
គឺអស់អ្នកដែលកាន់តាមថ្ងៃឈប់សម្រាកនិងរក្សាថ្ងៃនោះឲ្យនៅបរិសុទ្ធ
ព្រមទាំងកាន់ខ្ជាប់តាមកិច្ចព្រមព្រៀងរបស់ខ្ញុំ
៧ នោះខ្ញុំនឹងនាំពួកគេមកឯភ្នំបរិសុទ្ធរបស់ខ្ញុំ+
ហើយធ្វើឲ្យពួកគេមានអំណរក្នុងកន្លែងបរិសុទ្ធសម្រាប់អធិដ្ឋានដល់ខ្ញុំ។
ខ្ញុំនឹងព្រមទទួលគ្រឿងបូជាដុតនិងគ្រឿងបូជាដែលពួកគេជូននៅលើទីបូជារបស់ខ្ញុំ។
ព្រោះកន្លែងគោរពបូជារបស់ខ្ញុំនឹងត្រូវហៅថាកន្លែងសម្រាប់ប្រជាជាតិទាំងអស់មកអធិដ្ឋាន»។+
-