-
បណ្ដាស្ដេចទី១ ៨:៤១-៤៣គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤១ «មួយវិញទៀត ចំពោះជនបរទេសដែលមិនមែនជាជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់លោក ជាអ្នកមកពីស្រុកឆ្ងាយ ដោយសារកិត្តិនាមរបស់លោក+ ៤២ (ព្រោះពួកគេនឹងឮអំពីនាមដ៏ឧត្ដមរបស់លោក+ និងឫទ្ធានុភាពដ៏ខ្លាំងក្លាមហិមារបស់លោក) បើគាត់មក ហើយអធិដ្ឋានតម្រង់មកវិហារនេះ ៤៣ សូមលោកស្ដាប់ពីស្ថានសួគ៌ ជាទីអាស្រ័យនៅរបស់លោក+ ហើយសូមលោកធ្វើតាមសំណូមពរទាំងប៉ុន្មានរបស់ជនបរទេសនោះ ដើម្បីឲ្យមនុស្សទាំងអស់នៅផែនដីស្គាល់នាមរបស់លោក ហើយកោតខ្លាចលោក+ ដូចបណ្ដាជនអ៊ីស្រាអែលជារាស្ត្រលោកដែរ ហើយសូមឲ្យពួកគេដឹងថាវិហារដែលខ្ញុំបានសាងសង់នេះ គឺតំណាងនាមលោក។
-