-
ប្រវត្តិហេតុទី១ ៩:២២-២៧គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២២ អស់អ្នកដែលបានត្រូវជ្រើសរើសឲ្យបម្រើជាអ្នកយាមទ្វារ ពួកគេមានចំនួន២១២នាក់។ ពួកគេរស់នៅតាមភូមិ តាមវង្សត្រកូលរបស់ពួកគេ។+ ដាវីឌ និងសាំយូអែលដែលជាអ្នកមើលធ្លុះ+ ពួកគាត់បានតែងតាំងពួកគេឲ្យបំពេញមុខងារនេះ ព្រោះពួកគេជាមនុស្សគួរឲ្យទុកចិត្ត។ ២៣ ពួកគេនិងកូនចៅពួកគេមានភារកិច្ចមើលខុសត្រូវការយាមទ្វារវិហារព្រះយេហូវ៉ា+ ពោលគឺទ្វារត្រសាលរបស់ព្រះ។ ២៤ ពួកអ្នកយាមទាំងនេះមានភារកិច្ចយាមទាំងបួនទិស គឺខាងលិច ខាងកើត ខាងជើង និងខាងត្បូង។+ ២៥ យូរៗម្ដង បងប្អូនរបស់ពួកគេត្រូវចេញពីភូមិ មកជួយកិច្ចការរបស់ពួកគេអស់រយៈពេល៧ថ្ងៃ។ ២៦ ឯមេក្រុមអ្នកយាមទ្វារ មានបួននាក់ ពួកគេជាអ្នកដែលគួរឲ្យទុកចិត្ត។ ពួកគេមកពីកុលសម្ព័ន្ធលេវី ហើយមានភារកិច្ចមើលការខុសត្រូវបន្ទប់ផ្សេងៗ និងឃ្លាំងវិហាររបស់ព្រះ។+ ២៧ នៅពេលយប់ ពួកគេមានភារកិច្ចយាមនៅជុំវិញវិហាររបស់ព្រះ ហើយក៏ជាអ្នកកាន់សោដែរ ដើម្បីបើកទ្វារវិហាររៀងរាល់ព្រឹក។
-