-
ច្បាប់លេវី ២៤:១៥, ១៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៥ អ្នកត្រូវប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹បើអ្នកណាជេរប្រមាថព្រះរបស់ខ្លួន អ្នកនោះនឹងទទួលទោស។ ១៦ ដូច្នេះ អ្នកដែលជេរប្រមាថនាមព្រះយេហូវ៉ា ត្រូវស្លាប់ជាមិនខាន។+ ពួកជំនុំទាំងមូលត្រូវគប់ដុំថ្មសម្លាប់អ្នកនោះចោល ទោះគាត់ជាអ្នកស្រុកឬជនបរទេសក្ដី។
-
-
យ៉ូប ១:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ប៉ុន្តែ បើលោកសាកធ្វើឲ្យគាត់បាត់បង់អ្វីៗទាំងអស់ នោះគាត់ច្បាស់ជានឹងប្រមាថលោកនៅចំពោះមុខលោកជាមិនខាន»។ ១២ ព្រះយេហូវ៉ាក៏មានប្រសាសន៍ទៅសាថានថា៖ «មើល! អ្វីៗទាំងអស់ដែលគាត់មាន គឺនៅក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ប៉ុន្តែ អ្នកមិនត្រូវប៉ះពាល់រូបកាយគាត់ជាដាច់ខាត!»។ ដូច្នេះ សាថានក៏ចាកចេញពីព្រះយេហូវ៉ាទៅ។+
-
-
ការបើកបង្ហាញ ១២:១០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ រួចមក ខ្ញុំឮសំឡេងមួយបន្លឺឡើងយ៉ាងខ្លាំងពីលើមេឃ*ថា៖
«មើល! ព្រះបាននាំមកនូវសេចក្ដីសង្គ្រោះ!+ ឫទ្ធានុភាពរបស់លោកបានទទួលជ័យជម្នះ! រាជាណាចក្ររបស់លោក+បានត្រូវស្ថាបនាឡើង! គ្រិស្តរបស់លោកចាប់ផ្ដើមកាន់អំណាចហើយ! ពីព្រោះអ្នកដែលចោទប្រកាន់បងប្អូនរបស់យើងបានត្រូវបោះទម្លាក់ទៅ គឺជាអ្នកដែលចោទប្រកាន់ពួកគេនៅចំពោះមុខព្រះទាំងយប់ទាំងថ្ងៃ!+
-