-
យ៉ូប ១:១០-១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ តើលោកមិនបានដាក់របងការពារគាត់+ និងក្រុមគ្រួសារគាត់ ព្រមទាំងការពារអ្វីៗទាំងអស់ដែលគាត់មានទេឬ? ទោះជាគាត់ធ្វើកិច្ចការណាក៏ដោយ លោកតែងឲ្យពរគាត់ជានិច្ច+ ហើយហ្វូងសត្វរបស់គាត់ក៏កើនឡើងយ៉ាងច្រើនសន្ធឹកនៅក្នុងស្រុកដែរ។ ១១ ប៉ុន្តែ បើលោកសាកធ្វើឲ្យគាត់បាត់បង់អ្វីៗទាំងអស់ នោះគាត់ច្បាស់ជានឹងប្រមាថលោកនៅចំពោះមុខលោកជាមិនខាន»។ ១២ ព្រះយេហូវ៉ាក៏មានប្រសាសន៍ទៅសាថានថា៖ «មើល! អ្វីៗទាំងអស់ដែលគាត់មាន គឺនៅក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ ប៉ុន្តែ អ្នកមិនត្រូវប៉ះពាល់រូបកាយគាត់ជាដាច់ខាត!»។ ដូច្នេះ សាថានក៏ចាកចេញពីព្រះយេហូវ៉ាទៅ។+
-
-
ចម្រៀងសរសើរព្រះ ៣៨:២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២ ព្រោះព្រួញរបស់លោកបានចាក់ខ្ញុំយ៉ាងជ្រៅ
ហើយដៃរបស់លោកសង្កត់ខ្ញុំយ៉ាងខ្លាំង។+
-