-
យ៉ូប ៤:១៨-២០គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១៨ មើល! លោកមិនទុកចិត្តអ្នកបម្រើរបស់លោកទេ
ហើយលោកក៏ចាប់កំហុសពួកទេវតារបស់លោកដែរ
១៩ ចុះទម្រាំតែមនុស្សដែលធ្វើអំពើខុសឆ្គង ប្រៀបដូចជាផ្ទះធ្វើពីដីឥដ្ឋសង់លើដី+
ហើយស្រួលកម្ទេចជាងញេចសត្វល្អិត
នោះលោកច្បាស់ជាស្រួលចាប់កំហុសជាងនោះទៅទៀត!
២០ នៅពេលព្រឹកពួកគេមានជីវិត តែពេលល្ងាចពួកគេបានត្រូវបំផ្លាញចោលទាំងស្រុង
ពួកគេវិនាសសូន្យទៅ ហើយគ្មាននរណាចាប់អារម្មណ៍ឡើយ។
-
-
យ៉ូប ២៥:៥, ៦គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៥ សូម្បីតែដួងចន្ទក៏មិនភ្លឺត្រចះ
ហើយដួងតារាក៏ស្រអាប់នៅចំពោះភ្នែកលោកទៅហើយ
៦ ចុះទម្រាំតែមនុស្សជាតិដែលប្រៀបដូចជាដង្កូវនិងជន្លេន
ពួកគេច្បាស់ជាអន់ជាងនោះទៅទៀត!»។
-
-
យ៉ូប ៤២:៨គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៨ ឥឡូវ ចូរយកគោឈ្មោល៧ក្បាលនិងចៀមឈ្មោល៧ក្បាល ហើយទៅជួបយ៉ូបដែលជាអ្នកបម្រើខ្ញុំ។ រួចមក ចូរជូនគ្រឿងបូជាដុតដល់ខ្ញុំដើម្បីលោះអំពើខុសឆ្គងរបស់ពួកអ្នក។ យ៉ូបជាអ្នកបម្រើខ្ញុំនឹងអធិដ្ឋានឲ្យពួកអ្នក+ ហើយខ្ញុំនឹងស្ដាប់តាមសំណូមពររបស់គាត់* ពេលគាត់សុំខ្ញុំកុំឲ្យដាក់ទោសពួកអ្នកដោយសារសម្ដីផ្ដេសផ្ដាសរបស់ពួកអ្នក ព្រោះពួកអ្នកមិនបាននិយាយការពិតអំពីខ្ញុំ ដូចយ៉ូបដែលជាអ្នកបម្រើខ្ញុំទេ»។
-