ចម្រៀងសរសើរព្រះ ៧៨:៣៨ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ៣៨ ប៉ុន្តែ លោកមានសេចក្ដីមេត្តាករុណា+លោកតែងអភ័យទោសចំពោះកំហុសឆ្គងរបស់ពួកគេហើយមិនបំផ្លាញពួកគេទេ។+ លោកច្រើនតែទប់កំហឹងរបស់លោក+លោកមិនបណ្ដោយឲ្យកំហឹងចេញមកទាំងអស់ឡើយ។ អេសាយ ៤៩:១៥ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ១៥ តើម្ដាយអាចភ្លេចកូនដែលនាងបំបៅឬទេ? តើនាងគ្មានចិត្តមេត្តាចំពោះកូនដែលកើតពីផ្ទៃនាងបានឬ? ទោះបីនាងភ្លេចក៏ដោយ ក៏ខ្ញុំនឹងមិនភ្លេចអ្នកឡើយ។+ ម៉ាឡាគី ៣:១៧ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ១៧ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «នៅថ្ងៃដែលខ្ញុំយកពួកគេធ្វើជាទ្រព្យវិសេស+ នោះពួកគេនឹងទៅជារាស្ត្ររបស់ខ្ញុំ។+ ខ្ញុំនឹងបង្ហាញសេចក្ដីមេត្តាករុណាចំពោះពួកគេ ដូចឪពុកបង្ហាញសេចក្ដីមេត្តាករុណាចំពោះកូនដែលចេះស្ដាប់បង្គាប់។+ យ៉ាកុប ៥:១៥ គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ១៥ រួចសេចក្ដីអធិដ្ឋានដែលបានត្រូវពោលដោយជំនឿនឹងធ្វើឲ្យអ្នកដែលឈឺ*បានជាសះស្បើយ ហើយព្រះយេហូវ៉ា*នឹងធ្វើឲ្យអ្នកនោះមានសុខភាពល្អឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើអ្នកនោះបានប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះនឹងត្រូវអភ័យទោសឲ្យ។
៣៨ ប៉ុន្តែ លោកមានសេចក្ដីមេត្តាករុណា+លោកតែងអភ័យទោសចំពោះកំហុសឆ្គងរបស់ពួកគេហើយមិនបំផ្លាញពួកគេទេ។+ លោកច្រើនតែទប់កំហឹងរបស់លោក+លោកមិនបណ្ដោយឲ្យកំហឹងចេញមកទាំងអស់ឡើយ។
១៥ តើម្ដាយអាចភ្លេចកូនដែលនាងបំបៅឬទេ? តើនាងគ្មានចិត្តមេត្តាចំពោះកូនដែលកើតពីផ្ទៃនាងបានឬ? ទោះបីនាងភ្លេចក៏ដោយ ក៏ខ្ញុំនឹងមិនភ្លេចអ្នកឡើយ។+
១៧ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌មានប្រសាសន៍ថា៖ «នៅថ្ងៃដែលខ្ញុំយកពួកគេធ្វើជាទ្រព្យវិសេស+ នោះពួកគេនឹងទៅជារាស្ត្ររបស់ខ្ញុំ។+ ខ្ញុំនឹងបង្ហាញសេចក្ដីមេត្តាករុណាចំពោះពួកគេ ដូចឪពុកបង្ហាញសេចក្ដីមេត្តាករុណាចំពោះកូនដែលចេះស្ដាប់បង្គាប់។+
១៥ រួចសេចក្ដីអធិដ្ឋានដែលបានត្រូវពោលដោយជំនឿនឹងធ្វើឲ្យអ្នកដែលឈឺ*បានជាសះស្បើយ ហើយព្រះយេហូវ៉ា*នឹងធ្វើឲ្យអ្នកនោះមានសុខភាពល្អឡើងវិញ។ ម្យ៉ាងទៀត ប្រសិនបើអ្នកនោះបានប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះនឹងត្រូវអភ័យទោសឲ្យ។