-
សាំយូអែលទី១ ១:១០, ១១គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១០ ឯហាណាជូរចត់ក្នុងចិត្តខ្លាំងណាស់ នាងក៏ចាប់ផ្ដើមអធិដ្ឋានទៅព្រះយេហូវ៉ា+ ទាំងយំអណ្ដឺតអណ្ដកឥតឈប់។ ១១ នាងបានស្បថថា៖ «ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌អើយ សូមលោកមេត្តាមើលទុក្ខវេទនារបស់ខ្ញុំជាអ្នកបម្រើលោកផង។ សូមលោកនឹកចាំខ្ញុំ ហើយកុំបំភ្លេចខ្ញុំឡើយ។ សូមមេត្តាឲ្យខ្ញុំមានកូនប្រុសមួយ។+ បើព្រះយេហូវ៉ាឲ្យខ្ញុំមានកូន ខ្ញុំនឹងប្រគល់កូននោះឲ្យនៅបម្រើលោកអស់មួយជីវិត ហើយសក់កូននោះនឹងមិនត្រូវកាត់ឡើយ»។+
-
-
សាំយូអែលទី២ ១៦:១១, ១២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
១១ ដាវីឌនិយាយទៅកាន់អាប៊ីសាយ និងអ្នកបម្រើទាំងអស់របស់គាត់ថា៖ «សូម្បីតែកូនប្រុសបង្កើតរបស់ខ្ញុំចង់សម្លាប់ខ្ញុំទៅហើយ+ ទម្រាំតែបុរសបេនយ៉ាមីនម្នាក់នេះ គាត់ច្បាស់ជាចង់សម្លាប់ខ្ញុំខ្លាំងជាងនោះទៅទៀត!+ ទុកឲ្យគាត់ប្រទេចផ្ដាសាខ្ញុំចុះ ព្រោះព្រះយេហូវ៉ាបានបង្គាប់គាត់ឲ្យធ្វើដូច្នេះ! ១២ ប្រហែលជាព្រះយេហូវ៉ានឹងឃើញទុក្ខវេទនារបស់ខ្ញុំ+ ហើយព្រះយេហូវ៉ានឹងផ្ដល់ពរដល់ខ្ញុំ ជំនួសបណ្ដាសាដែលគេស្រែកជេរប្រមាថខ្ញុំនៅថ្ងៃនេះ»។+
-
-
អេសាយ ៣៨:៩គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៩ នេះជាទំនុករបស់ស្ដេចហេសេគាជាស្ដេចស្រុកយូដា រៀបរាប់អំពីកាលដែលគាត់ធ្លាក់ខ្លួនឈឺ ហើយជាសះស្បើយឡើងវិញ។ ទំនុកនេះមានដូចតទៅ៖
-